លោកនាយករដ្ឋមន្រ្តីហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីខេត្តបាត់ដំបង

14-03-2020 8:46 am 256

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០២០ នឹងអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ឃុំសង្កាត់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធខេត្តបាត់ដំបងចំនួន ២,៣០០នាក់ ដែលក្នុងនោះមានសមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាក្រុង-ស្រុកទាំង១៤ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង១០២ ព្រមទាំងនាយកសាលាបឋមសិក្សានៅទូទាំងខេត្តផងដែរ។ពិធីសំណេះសំណាលនេះគឺធ្វើឡើងស្របពេលដែល លោកនាយករដ្ឋមន្រ្តី អញ្ជើញមកចូលរួមនៅក្នុងពិធីបុណ្យទន្លេខេត្តបាត់ដំបងដែលប្រព្រឹត្តិទៅចាប់ពីល្ងាចថ្ងៃទី ១៤-១៥ ខែ មិនានេះ។

គួរបញ្ជាក់ថា ជំនួបសំណេះសំណាលថ្ងៃនេះគឺដើម្បីស្វែងយល់ពីសុខទុក្ខមន្រ្តីរាជការ និងដើម្បីជំរុញប្រសិទ្ឋភាពការងាររបស់មន្រ្តីរាជការទូទាំងខេត្តអោយកាន់តែមានប្រសិទ្ឋភាពការងារខ្ពស់ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនៅទូទាំងខេត្ត៕ 

ព័ត៌មានផ្សេងទៀត