វី​ង រៀបចំ​ទទួល​ស្វាគមន៍​គណៈប្រតិភូ​រាជរដ្ឋាភិបាល​ដើម្បី​បង្ហាញ​បច្ចេកវិទ្យា​ឈាន​មុខ​គេ​ក្នុងការ​ទូទាត់​ប្រាក់​ចំណាយ​

13-03-2020 5:10 pm 240

ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូឌា​) លីមីត​ធី​ត បាន​រៀបចំ​ទទួល​ស្វាគមន៍​គណៈប្រតិភូ​រាជរដ្ឋាភិបាល​នៅ​ការិយាល័យ​កណ្តាល​របស់​ខ្លួន ដើម្បី​បង្ហាញ​នូវ​កន្លែង​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ចល័ត និង​សេវា​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។​

​ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវបាន​ដឹកនាំ​ដោយ​អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូឌា​) លីមីត​ធី​ត ដោយ​មាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ (MPTC) និង​គណៈប្រតិភូ​មន្ត្រីជាន់ខ្ពស់​ក្រសួង​ចំនួន ១៣ រូប​ផ្សេងទៀត​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ វី​ង បាន​បង្ហាញ​ទៅ​គណៈប្រតិភូ​ពី​របៀប​ការប្រើប្រាស់​បច្ចេក​វិទ្យា​ទំនើប​ចុងក្រោយ​នៃ​ការ​ធ្វើ​ប្រតិបត្តិការ​ទូត​ទាត់​ហិរញវត្ថុ​តាម​ប្រព័ន្ធ​ឌីជីថល​ដែល​ជួយ​គាំទ្រ​ដល់​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​ក៏ដូចអភិបាលកិច្ច​អេ​ឡិច​អេឡិចត្រូនិច​ដើម្បី​គាំទ្រដ​ល់​គំនិត​ផ្តួចផ្តើម​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​។​

លោក ត្រាំ អ៊ីវតឹក បាន​មានប្រសាសន៍ថា​៖«​ខ្ញុំ​ពិតជា​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​របៀប​ដែល វី​ង បាន​ដាក់ពង្រាយ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ឈានមុខ​គេ និង​វិធីសាស្ត្រ​ផ្សេងៗ​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​រីកចម្រើន​តាមរយៈ​ប្រព័ន្ធ​អេកូឡូស៊ី​ហិរញ្ញវត្ថុ​។ ដំណោះស្រាយ​នៃ​ការទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​គឺជា​និន្នាការ​សកល​មួយ​ដែល​មាន​សារៈសំខាន់​បំផុត​ក្នុង​ការលើកកម្ពស់​កំណើន​រួម​ប្រកបដោយ​ចីរភាព ខណៈពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ឆ្ពោះទៅរក​សេដ្ឋកិច្ច​ឌីជីថល​»​។​

​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០០៩ ឥឡូវនេះ វី​ង ដែល​មាន​ភ្នាក់ងារ​ជាង ៧៥០០​កន្លែង​ទូទាំងប្រទេស ត្រូវបាន​គេ​ទទួលស្គាល់​និង​មាន​ទំនុកចិត្ត​បំផុត​ក្នុង​ការផ្តល់​សេវា​ហិរញ្ញវត្ថុ​ចល័ត​នៅក្នុង​ទីផ្សារ​នៃ​ព្រះរាជាណាចក្រ​ហើយ​មាន​ដៃគូ​សហការ​ជាង ៤ ម៉ឺន​ពាណិជ្ជករ និង​សហគ្រាស​ធំៗ រួមមាន​៖ Mastercard, Western Union, និង​MoneyGram Wechat និង Alipay ។​

​អ្នកឧកញ៉ា គិត ម៉េង បាន​មាន​ប្រសា​ស​ន៏​ថា​៖  «​ក្នុងនាម​ជា​អ្នកផ្តល់​សេវា​ធនាគារ​តាម​ទូរស័ព្ទ​ចល័ត​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា យើង​មាន​សេចក្តី​រីករាយ​ដែល​ប្រតិបត្តិការ​អាជីវកម្ម​ប្រចាំថ្ងៃ​របស់​យើង​បាន​ចូលរួមចំណែក​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គក​ម្ពុ​ជា​ទាំង​ក្នុង​ពេល​បច្ចុប្បន្នក៏ដូច​ជា​នា​ពេល​អ​នា​គត់​។ វី​ង​កំពុងតែ​បន្ត​ដំណើរ​ជាមួយ​ចក្ខុវិស័យ​ក្នុង​ការផ្តល់ជូន​ប្រជាជន​កម្ពុជា​គ្រប់​រូប​ប្រកបដោយ ភាពងាយស្រួល មាន​ការធានា និង​រហ័ស​ក្នុង​ការទទួលបាន​សេវា​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទ​ដើម្បី​ធ្វើឲ្យ​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគេ​កាន់តែ​ល្អប្រសើរ​»​។​

​ដោយ​មាន​អតិថិជន​ជាង ៥ លាន​នាក់​ដែល​ភាគច្រើន​មិន​ស្ថិត​ក្នុង​បណ្តាញ​ធនាគារ​នោះ វី​ង បាន​គាំទ្រ​ដល់​សេដ្ឋកិច្ច​កម្ពុជា​ដោយ​ជួយ​សំរួល​ដល់​ការធ្វើ​ប្រតិបត្តិការ​មាន​តម្លៃ​ជិត ៩០% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស តាមរយៈ​ការធ្វើ​ប្រតិបត្តិការ​ជាង ១៣០ លាន​ដង កាលពី​ឆ្នាំមុន​។​

​លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូឌា​) លីមីត​ធី​ត​បាន​មាន​ប្រា​សាសន៍​ថា​៖ «​វី​ង តែងតែ​សង្កត់ធ្ងន់​ទៅ​លើ​ការអនុវត្ត​ប្រកប​ដោយ​ភាព​លេចធ្លោ ក្នុងការ​ខិតខំ​រក្សា​ប្រតិបត្តិការ​អាជីវកម្ម​ប្រកបដោយ​ប្រសិទ្ធភាព​ទូ​ទាំង​អង្គភាព​ក៏ដូចជា​ពង្រឹង​និរន្តរភាព​នៃ​ការឆ្នៃប្រឌិត​នៃ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដើម្បី​បំពេញ​នូវ​តំរូវការ​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា​»​។​

​ក្រៅពី​ផ្តល់​សេវាកម្ម​ការផ្ទេរ​ប្រាក់ ទូទាត់​វិក្កប​ត្រ បញ្ចូល​លុយ​ទូរស័ព្ទ ដក​ប្រាក់ និង​ការទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​និង​ក្រៅ​ប្រព័ន្ធ​អ៊ីនធឺណិត​តាមរយៈ​ប្រព័ន្ធ​អេកូឡូស៊ី​ចល័ត ដ៏​រឹងមាំ វី​ង​ផ្តល់​សេវា​ផ្ទេរ​ប្រាក់​ទៅ​ក្រៅ​ប្រទេស​ដូចជា​៖ ហ្វីលីពីន វៀតណាម ថៃ និង​កូរ៉េខាងត្បូង ដែល​កំពុង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​នៅ​កម្ពុជា​ក៏​ដូចជា​ជា​ពលករ​ចំណាកស្រុក​ដែល​កំពុង​រស់​នៅ​ជាង ២០០ ប្រទេស​នៅ​ទូទាំង​ពិភពលោក​។ ពួកគេ​ទាំងនោះ​បាន​ជ្រើសរើស​ដៃគូ​សហការ​អន្តរជាតិ​របស់​វី​ង ដើម្បី​ធ្វើ​ការផ្ញើរ​ប្រាក់​មក​កម្ពុជា​ប្រកបដោយ​ប្រសិទ្ធភាព​តាមរយៈ​គណនី​យ​វី​ង​មកកាន់​សមាជិកគ្រួសារ​របស់​ពួកគេ​៕

 ពាក្យគន្លឹះ  វីង

ព័ត៌មានផ្សេងទៀត