លោក​ដូណាល់ ត្រាំ​​កំពុង​បារម្ភ​​ក្រោយ​ជួប​​ជាមួយ​អ្នក​ផ្ទុក​​វីរុស​កូរ៉ូណា​

13-03-2020 4:51 pm 385
ប្រធានាធិបតិអាមេរិក​លោកដូណាល់ ត្រាំ

​តាម​ប្រភព​ស្និទ្ធ​នឹង​លោក​ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក​បាន​និយាយថា លោក​ប្រធានាធិបតី​បាន​ប្រាប់​ទៅ​អ្នក​នៅក្បែរ​លោក​ថា ពេលនេះ​លោក​កំពុង​បារម្ភ​ខ្លាំង បន្ទាប់ពី​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដែលមាន​ផ្ទុក​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​។ តួយ៉ាង​មាន​មន្ដ្រីជាន់ខ្ពស់​របស់​ប្រទេសប្រេ​ស៊ីល​ជាដើម ដែល​ទើប​ធ្វើតេស្ដ​វិជ្ជមាន​វីរុស​កូរ៉ូណា ក្រោយ​បាន​ជួប​ជាមួយ​លោក​ត្រាំ​នៅ​អាមេរិក​។ 

​ប្រភព​ដដែល​ឲ្យដឹងថា លោក​ត្រាំ​ពិតជា​បារម្ភ​ខ្លាំង​ពី​អ្នក​ដែល​បាន​ជួប​លោក ដែល​គេ​មាន​ផ្ទុក​វីរុស​កូរ៉ូណា​។ ក្នុងនោះ​លោក​ក៏បាន​ជួប​ជាមួយ​ប្រធានាធិបតី​ប្រេ​ស៊ីល​ផងដែរ ប៉ុន្ដែ​គ្រាន់តែ​ថា​លោក​មិនបាន​ធ្វើ​អ្វីដែល​ខុស​ប្រក្រតី​ទេ ត្រឹម​អង្គុយ​ក្បែរ​គ្នា​មួយ​រយៈពេល​ប៉ុណ្ណោះ​។ 

​ចំណែក​មន្ដ្រី​សេត​វិមាន​បានបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍​ថា ទាំង​លោក​ប្រធានាធិបតី​ត្រាំ​និង​លោក​អនុ​ប្រធានាធិបតី​ម៉ៃ ផេ​នស៍ ស្ទើរតែ​ពុំបាន​ទាក់ទង​ជិតស្និទ្ធ​ជាមួយ​អ្នក​ផ្ទុក​វីរុស​កូរ៉ូ​ណាឡើយ​។ ដូច្នេះ​ពេលនេះ​ក៏​ពុំ​ចាំបាច់​ត្រូវ​ធ្វើតេស្ដ​រក​វីរុស​កូរ៉ូ​ណាដែរ​។ យ៉ាងណាមិញ​ក្រុមគ្រូពេទ្យ​នៃ​សេត​វិមាន កំពុង​តាមដាន​យ៉ាង​យកចិត្ដទុក្ខដាក់​លើសុ​ខ​ភាព​លោក​ដូណាល់ ត្រាំ រួម​នឹង​ក្រុមគ្រួសារ​ដែល​រស់នៅ​សេត​វិមាន​៕

ព័ត៌មានផ្សេងទៀត