ព្រោះ​វីរុស​កូរ៉ូ​ណា​​លោកត្រាំ​​ស្នើឲ្យ​លើក​​ពេល​​រៀបចំ​​កីឡា​អូឡាំពិក​​នៅ​ជប៉ុន​

13-03-2020 11:33 am 287
ជប៉ុន​បានត្រៀមសម្រាប់ធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បានប្រកាស​ស្នើសុំ​ឲ្យ​ពន្យារពេល​រៀបចំ​ព្រឹត្ដិការណ៍​កីឡា​អូឡាំពិក​នៅក្នុង​ទីក្រុង​តូ​ក្យូប្រទេស​ជប៉ុនសិន​។ លោក​គឺជា​មេដឹកនាំ​អន្ដរជាតិ​ទីមួយ​ដែល​ស្នើសុំ​ដូច្នេះ ដោយសារតែ​វីរុស​កូរ៉ូណា​កំពុងរីក​រាលដាល​ខ្លាំង​។ ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​លោក​ត្រាំ​គូសបញ្ជាក់ថា ការប្រកួត​កីឡា​អូឡាំពិក​គួរតែ​ត្រូវ​ពន្យារពេល​មួយឆ្នាំ​។ វា​ល្អប្រសើរ​ដែល​ត្រូវ​លើក​ពេល​ទៅធ្វើ​នៅពេល​ក្រោយ ល្អ​ជាង​ធ្វើ​ពេលនេះ​តែ​គ្មាន​មនុស្ស​ចូល​ទស្សនា​ផ្ទាល់​។​

​គួរ​បញ្ជាក់ថា ព្រឹត្ដិការណ៍​កីឡារ​អូឡាំពិក​នឹង​ចាប់ផ្ដើមប្រា​រ​ព្ធ​នៅ​ថ្ងៃទី​២៤​ខែកក្កដា ដល់​ថ្ងៃទី​០៩​ខែសីហា​ឆ្នាំ​២០២០​នេះ នៅក្នុង​ទីក្រុង​តូ​ក្យូប្រទេស​ជប៉ុន​៕

ព័ត៌មានផ្សេងទៀត