ការប្រគំ​តន្ត្រី​យក្ស​របស់​ថៃ​ហ្គ័​រ Tiger Street Football 2020 ធ្វើឲ្យ​កក្រើក​ក្រុង​តាខ្មៅ​

13-03-2020 11:05 am 66

 ការប្រគំ​តន្ត្រី​យក្ស​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​ក្នុងឱកាស​អបអរសាទ​រ​ក្រុម​ជើងឯក​ម្ចាស់​ពាន Tiger Street Football  2020  វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំង​ប្រទេស ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​ទី​០៧-០៨ ខែ​មីនា ឆ្នាំ​២០២០  បាន​ធ្វើឲ្យ​កក្រើក​ក្រុង​តាខ្មៅ នៅក្នុង​បរិវេណ​ទីធ្លា​សួនច្បារ​ច្រមុះជ្រូក មាត់ទន្លេ​ក្រុង​តាខ្មៅ ដោយ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​វត្ត​មាន​តារា​ចម្រៀង​ល្បី​ជាច្រើនរូប​។​

​ការប្រគុំ​តន្ត្រី​យក្ស​រយៈពេល​ពីរ​រាត្រី​ជាប់​គ្នា  ពិតជា​អស្ចារ្យ​ណាស់​នាំ​ភាពសប្បាយ​រីករាយ​ជូន​បងប្អូន​ក្នុង​ក្រុង​តាខ្មៅ  ដោយ​មាន​ចូលរួម​សម្តែង​ពី​សំណាក់​តារា​ល្បីៗ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដូចជា​៖ លោក ខេ​មរះ សិរី​មន្ត អ្នកនាង ឪ​ក សុគន្ធ​កញ្ញា កញ្ញា ពេជ្រ សោភា លោក ណុប បា​យ៉ា​រិទ្ធ កញ្ញា សុខ សីឡា​លីន លោក ហ្សូ​ណូ លោក ខាត់ ជែម​ស៏ លោក នី​កូ លោក Step និង​កញ្ញា ឈិន ម៉ា​និច្ច​។ 

​ការប្រគំ​តន្ត្រី​ដ៏​កក្រើក​ពិសេស​នេះ ដែល​រៀបចំ​ផ្តាច់មុខ​ដោយ​ស្រា​បៀរ​ថៃ​ហ្គ័​រ (CBL)​។ ស្រា​បៀរ​ថៃ​ហ្គ័​រ ជា​ស្រា​បៀរ​ដែល​មាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​ដើមកំណើត​តាំងពី​ឆ្នាំ​១៩៣២ នៅ​ប្រទេស​សិង្ហ​បុរី និង​មាន​លក់​នៅ​ច្រើនជាង​៧០​ប្រទេស​នៅ​ទូទាំង​ពិភពលោក ហើយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ឈ្នះ ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ​ច្រើនជាង​៤០ មេដាយ​ផ្នែក​រសជាតិ និង​គុណភាព​។​សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​ស្រាបៀ​រថៃហ្គ័​រ​៖ www.facebook.com/TigerBeerKH.​។ 

​ពិសា​ដោយ​ការទទួលខុសត្រូវ​៕

 

 ពាក្យគន្លឹះ  Tiger

ព័ត៌មានផ្សេងទៀត