លោកហ៊ុនសែន៖កូវីដ១៩កាចសាហាវហើយ តែព័ត៌មានក្លែងក្លាយកាចសាហាវជាងជំងឺនេះទៀត

13-03-2020 8:46 am 843

លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន បានលើកឡើង ថា ជំងឺបង្កឡើងដោយវីរុសកូវីដ១៩ វាកាចសាហាវណាស់ហើយ ប៉ុន្តែអ្វីដែលកាន់តែកាចសាហាវជាងជំងឺនេះទៅទៀតនោះ គឺព័ត៌មានក្លែងក្លាយ។ លោកហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០២នេះ ថា មានទូរទស្សន៍បរទេសមួយ បានផ្សាយថារូបលោកបាន ឬប្រហែលឆ្លងវីរុសបង្កឡើងដោយកូវីដ១៩ទៅហើយ។

យ៉ាងណាក៏ដោយលោកហ៊ុន សែន បានបញ្ជាក់ថា”ពេលនេះខ្ញុំកំពុងអង្គុយប្រជុំរដ្ឋសភា និងថ្ងៃស្អែកត្រូវចេញទៅខេត្តបាត់ដំបងដែលខ្ញុំត្រូវនៅទីនោះ រហូតព្រឹកថ្ងៃអាទិត្យទី១៥មីនា២០២០។ ប្រមុខរដ្ឋាភិបាល បានលើកឡើងទៀត ថា”កូវីដ១៩វាកាចសាហាវណាស់ទៅហើយ តែព័ត៌មានក្លែងក្លាយវាកាចសាហាវជាងជំងឺនេះទៅទៀត ដែលយើងចាំបាច់ត្រូវតែប្រយុទ្ធប្រឆាំង ជាមួយជំងឺដ៍គ្រោះថ្នាក់នេះ”។

លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន បានបន្តអំពាវនាវដល់ជនរួមជាតិ ចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺឆ្លងនេះតាមរយៈវិធានការអនាម័យ ដោយចាប់ផ្តើមពីមនុស្សម្នាក់ៗ គ្រួសារនីមួយៗ ភូមិនីមួយៗដើម្បីធានាថា នៅកម្ពុជាគ្មានជំងឺឆ្លងបន្ថែមទៀត លើចំនួនដែលបានឆ្លងរួចមកហើយ ដែលមានចំនួន៥នាក់ក្នុងនោះជនជាតិខ្មែរ១នាក់ អង់គ្លេស៣នាក់ និង(ចិន១នាក់ដែលបានព្យាបាលជាសះស្បើយរួច)៕ 

ព័ត៌មានផ្សេងទៀត