លោកសខេងថាពលរដ្ឋមានសិទ្ធិរិះគន់រដ្ឋាភិបាល តែមិនត្រូវផ្សព្វផ្សាយព័ត៌មានមិនពិតនោះឡើយ

12-03-2020 3:45 pm 547

លោកស ខេង ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានអះអាង ថា ប្រជាពលរដ្ឋមានសិទ្ធិរិះគន់រដ្ឋាភិបាល ទៅលើភាពខ្វះចន្លោះនានា ប៉ុន្តែមិនត្រូវផ្សព្វផ្សាយព័ត៌មានមិនពិត ជាពិសេសពាក់ព័ន្ធនឹងជំងឺបង្កឡើងដោយវីរុសកូរ៉ូណា ដែលនាំឲ្យមានភាពចលាចលដល់សង្គមជាតិនោះឡើយ។

ជាមួយគ្នានេះលោកស ខេង បានបន្តជំរុញឲ្យសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរួមគ្នាទប់ស្កាត់ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពនូវការផ្សព្វផ្សាយព័ត៌មានមិនពិត ជាពិសេសពាក់ព័ន្ធនឹងជំងឺបង្កឡើងដោយវីរុសកូរ៉ូណាតែម្ដង។

ចំណែកលោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះដែរថា មកដល់ពេលនេះសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៣នាក់ហើយ ពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានមិនពិតអំពីករណីវីរុសកូវីដ១៩នេះ។ ក្នុងនោះមនុស្ស២នាក់ ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមច្បាប់។

ជាបន្តសូមស្ដាប់សេចក្ដីរាយការណ៍ របស់លោកឃួន សុភ័ក្រ នៅក្នុងនាទីហេតុការណ៍សំខាន់ដូចតទៅ! 

សំឡេង៖

 ពាក្យគន្លឹះ  ហេតុការណ៍សំខាន់

ព័ត៌មានផ្សេងទៀត