ថៃ​រកឃើញ​ករណី​ឆ្លង​វីរុស​COVID-19​ចំនួន​១១​ករណី​ថ្មី​បន្ថែម​

12-03-2020 2:26 pm 256


​ក្រសួង​សុខាភិបាល​ថៃ នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០២០​នេះ បានបញ្ជាក់​ថា​ខ្លួន​បាន​រកឃើញ​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី ឬ​COVID-19 បន្ថែមទៀត ដែល​តួលេខ​នេះ​បាន​ធ្វើឲ្យ​ចំនួន​ករណី​ឆ្លង​ក្នុង​ប្រទេស​នេះ​សរុប​កើន​ដល់ ៧០​ករណី​ហើយ​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​Reuters នៅ​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២០​។​

​គួរ​ជម្រាប​ថា មនុស្ស​ទាំង ១១​នាក់​ដែល​ទើប​នឹង​ឆ្លង​វីរុស​ផ្លូវដង្ហើម​ថ្មី​នេះ ជា​ជនជាតិ​ថៃ​អ្នក​ដែល​បាន​ធ្វើដំណើរ​ទៅ​កាន់​ទីក្រុង​ហុងកុង​៕

ព័ត៌មានផ្សេងទៀត