លោកហ៊ុនសែនអំពាវនាវឲ្យពលរដ្ឋយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន

11-03-2020 9:24 am 118

លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ គោរពច្បាប់ចរាចរណ៍ឲ្យបានទៀងទាត់ ខណៈគ្រោះថ្នាក់ចរាចរបានសម្លាប់មនុស្សច្រើនជាងជំងឺផ្សេងៗទៀត។ លោកហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុក នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ ថា រូបលោកសូមកោតសរសើរចំពោះជនរួមជាតិ ដែលយកចិត្តទុកដាក់មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខភាពអនាម័យផ្ទាល់ខ្លូន ជាពិសេសក្នុងការទប់ស្កាត់ជំងឺឆ្លងCovid-19 និងជំងឺឆ្លងផ្សេងៗទៀត។

យ៉ាងណាក៏ដោយលោកហ៊ុន សែន បានអំពាវនាវថា”សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ គោរពច្បាប់ចរសចរណ៍ឲ្យបានខ្ជាប់ខ្ជួនបំផុតដែរ គែត្រូវពាក់មួកសុវត្ថិភាព និងពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ពេលបើកបរគ្រប់ពេលជានិច្ច។ ព្រោះគ្រោះថ្នាក់ចរាចរ កំពុងសម្លាប់មនុស្សជារៀងរាល់ថ្ងៃច្រើន ជាងជំងឺឆ្លងទៅទៀត”៕ 

 

ព័ត៌មានផ្សេងទៀត