អ្នកផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងវីរុសCovid-19នឹងត្រូវទទួលខុសត្រូវតាមច្បាប់

10-03-2020 2:51 pm 2349

អ្នកនាំពាក្យក្រសួងយុត្តិធម៌លោកជិន ម៉ាលីន បានឲ្យដឹងថា ការផ្សព្វផ្សាយព័ត៌មានមិនពិត បំផ្លើស បំភ្លៃ បំភិតបំភ័យ និងអុចអាលឲ្យមានភាពចលាចលក្នុងសង្គម ក្នុងចេតនាទុច្ចរិតពាក់ព័ន្ធនឹងវីរុស Covid-19 គឺជាបទល្មើស ដែលត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់។

អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គមសូមមានការប្រុងប្រយ័ត្ន ចៀសវាងការផ្សព្វផ្សាយ ឬចែកចាយបន្តនូវព័ត៌មានមិនពិត ដែលនាំឲ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់។

សម្រាប់លោកពេជ្រ ស្រស់ សមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក៏ដូចជាលោកអំ សំអាត នាយករងផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ បានស្នើឲ្យរដ្ឋាភិបាលជ្រើសរើសយកវិធានការអប់រំណែនាំ អ្នកផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងវីរុសCovid-19នេះជាមុនសិន។

ជាបន្តសូមស្ដាប់សេចក្ដីរាយការណ៍ របស់លោកឃួន សុភ័ក្រ នៅក្នុងនាទីហេតុការណ៍សំខាន់ដូចតទៅ! 

សំឡេង៖

 ពាក្យគន្លឹះ  ហេតុការណ៍សំខាន់

ព័ត៌មានផ្សេងទៀត