លោកហ៊ុនសែនស្នើឲ្យចាត់តាំងមន្ត្រីមានសមត្ថភាពចាំទទួលការខលចូលលេខ១១៥

10-03-2020 1:54 pm 155

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ចាត់តាំងមន្ត្រីដែលមានសមត្ថភាព ដើម្បីប្រចាំការក្នុងការទទួលការខលទូរស័ព្ទចូលលេខ១១៥ ដែលជាលេខឲ្យប្រជាពលរដ្ឋ ទូរស័ព្ទចូលក្នុងករណីមានចង្ងល់ផ្សេងៗ ពាក់ព័ន្ធនឹងវីរុសCovid-19។ ការស្នើនេះបន្ទាប់ពីលោកហ៊ុន សែន បានឃើញអំពីការត្អួញត្អែរមួយចំនួន នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលបានទូរស័ព្ទចូលលេខ១១៥នេះ ហើយអ្នកទទួលរុញដាក់គ្នាទៅវិញទៅមក។

ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតវិទ្យាស្ថានវ៉ាន់ដានៅថ្ងៃទី១០ ខែមីនានេះ លោកហ៊ុន សែន បានស្នើឲ្យពង្រឹងសមត្ថភាពអ្នកប្រចាំការ ទទួលការខលចូលទូរស័ព្ទចូលលេខ១១៥ជាបន្ទាន់ ពិសេសត្រូវចាត់តាំងមន្ត្រីដែលមានសមត្ថភាពតែម្ដង ដើម្បីកុំឲ្យពលរដ្ឋទូរស័ព្ទចូលហើយគ្មានអ្នកលើក ឬក៏រុញដាក់គ្នាទៅវិញទៅមក។

សូមស្ដាប់ប្រសាសន៍លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន! 

សំឡេង៖

 

ព័ត៌មានផ្សេងទៀត