មនុស្ស​ស្លាប់​កើន​ដល់​១៩​នាក់​ក្នុង​ករណី​បាក់​រលំ​អគារ​អ្នក​សង្ស័យ​ផ្ទុក​COVID-19

10-03-2020 11:47 am 184

​អាជ្ញាធរ​ចិន នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២០​នេះ បានបញ្ជាក់​ថា ចំនួន​មនុស្ស​ស្លាប់​ក្នុង​ហេតុការណ៍​បាក់​រលំ​សណ្ឋាគារ​មួយ ដែល​សម្រាប់​ដាក់​អ្នក​សង្ស័យ​ផ្ទុក​វីរុស​COVID-19 បាន​កើន​ដល់ ១៩​នាក់​ហើយ ខណៈ​មនុស្ស​មាន​មនុស្ស ១០​នាក់​ផ្សេង​ទៀត​ត្រូវ​គេ​សង្ស័យ​ថា​កំពុង​កប់​ជាប់​នៅ​ខាងក្រោម​អគារ​នៅឡើយ​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ​បណ្ដាញសារព័ត៌មាន​CNA នា​ព្រឹក​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០២០​។​

​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ចិន បានឲ្យដឹងថា មនុស្ស​ប្រមាណ ៤១​នាក់​ត្រូវបាន​យកចេញ​ពី​គំនរ​អគារ​ដែល​បែកបាក់​។ រីឯ​មូលហេតុ​នៃ​ការ​បាក់​រលំ​ដ៏​រន្ធត់​នេះ ត្រូវបាន​គេ​សន្និដ្ឋាន​ថា​បណ្ដាល​ពី​បញ្ហា​បច្ចេកទេស​ដែក​ដែល​ជា​គ្រោងឆ្អឹង​របស់​អគារ​ពុំ​មាន​ស្ដង់ដារ​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​សំណង់​។ 

​គួរបញ្ជាក់​ថា ក្នុង​ហេតុការណ៍​បាក់ស្រុត​អគារ​មួយ​នេះ អាជ្ញាធរ​ចិន​បាន​បញ្ជូន​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ប្រមាណ​ជាង ១,០០០​នាក់ និង​សុនខ​ហិតក្លិន​ចំនួន ៧​ក្បាល ក្នុង​ការចុះ​អន្តរាគមន៍​។ លើសពី​នេះ​គណៈកម្មការ​សុខាភិបាល​ចិន ក៏​បាន​បញ្ជូន​គ្រូពេទ្យ​ជំនាញ​ចំនួន ១៨​នាក់​ទៅ​ទីតាំង​កើតហេតុ​ថែមទៀត​ផង​៕

 ពាក្យគន្លឹះ  បាក់រលំចិនវីរុសcovid-19

ព័ត៌មានផ្សេងទៀត