ក្រសួងធនធានទឹក៖អាចមានភ្លៀងធ្លាក់នៅតំបន់ខ្លះពីខ្សោយទៅមធ្យម

10-03-2020 10:30 am 465

 ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ ថ្មី ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។ក្រសួងធនធានទឹកបានឲ្យដឹងថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្ត សង្កេតឃើញថា កម្រិតសម្ពាធទាបនៅលើផ្ទៃដី និងសម្ពាធខ្ពស់នៅរយៈកម្ពស់ គ្របដណ្តប់លើកម្ពុជា។

ក្រសួងបានបញ្ជាក់ថា បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលផ្នែកខ្លះអាចមានភ្លៀងធ្លាក់ ពីខ្សោយទៅមធ្យម។បណ្តាខេត្តខ្ពស់រាបឦសានសីតុណ្ហភាពអប្បបរមា ពី២៦-២៨អង្សាសេ ៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ខ្សោយ។ ជាមួយគ្នានេះ ក្រសួងក៏អំពាវនាវដល់ប្រជាពលរដ្ឋសូមប្រុងប្រយ័ត្ន នូវបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ និងថែរក្សាសុខភាព នៅពេលអាកាសធាតុក្តៅពេលថ្ងៃ៕

 

ព័ត៌មានផ្សេងទៀត