ការបោះឆ្នោត​គណបក្ស​ប្រជាធិបតេយ្យ​អាមេរិក​ត្រូវ​ពន្យារពេល​ដោយ​សារ​COVID-19

10-03-2020 9:46 am 195
លោកចូ បៃ​ដិន​(ឆ្វេង) និងលោកបឺនី សាន់ដឺស៍(ស្ដាំ)

បេក្ខភាព​ប្រធានាធិបតី​របស់​គណបក្ស​ប្រជាធិបតេយ្យ​២​រូប មាន​លោកចូ បៃ​ដិន​(Joe Biden) និង​លោក​បឺនី សាន់​ដឺ​ស៍​(Bernie Sanders) បាន​ថ្លែង​ប្រហាក់ប្រហែល​គ្នា​កាលពី​ថ្ងៃ​ទី​០៩ ខែ​មីនា ឆ្នាំ​២០២០ ថា​លោក​ទាំង​ពីរ​ចង់​ស្នើ​ដល់​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ គួរ​ពិនិត្យ និង​រៀបចំ​គម្រោង​ថ្មី​សម្រាប់​ការបោះ​ឆ្នោត​ដ៏​សំខាន់​នាពេល​ខាង​មុន។ នេះ​បើ​តាម​ការចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​Reuters នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២០​។​

​ពាក់ព័ន្ធ​ទៅនឹង​ការពន្យារពេល​បោះឆ្នោត​ដែល​ជា​ការប្រកួតប្រជែង​ដ៏​ស្វាយ​ស្វា​ញ​រវាង​លោកបៃ​ដិន និង​លោក​សាន់​ដឺស៍​នេះ ធ្វើឡើង​ស្របពេល​ដែរ​វីរុស​COVID-19​ថ្មី បាន​សម្លាប់​មនុស្ស​ចំនួន ២២​នាក់ និង​ឆ្លង​ដល់​មនុស្ស​ប្រមាណ ៦០៥​នាក់​។ ម្យ៉ាង​វីរុស​ផ្លូវដង្ហើម​COVID-19 បាន​សម្លាប់​មនុស្ស​ជិត ៤,០០០​នាក់ហើយ និង​ចម្លង​ដល់​មនុស្ស​ជាង ១១​ម៉ឺន​នាក់​ទូទាំង​ពិភពលោក​។​

​ដោយឡែក​សម្រាប់​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ ជា​សមាជិក​គណបក្ស​សាធារណរដ្ឋ​អាមេរិក និង​ជា​បេក្ខភាព​ប្រធានាធិបតី​ក្នុង​ការបោះឆ្នោត​នា​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០​ខាង​មុខ​ដែរ លោក​នៅ​តែ​ទទូច​ថា​លោក​មិន​បញ្ឈប់​យុទ្ធនាការ​ឃោសនា​របស់​លោក​ឡើយ​។​

​គួរបញ្ជាក់ថា ការ​ញាំញី​ពី​សំណាក់​វីរុស​ជា​សែស្រឡាយ​នឹង​វីរុស​SARS នេះ កំពុង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នកបោះឆ្នោត​​មាន​ការព្រួយបារម្ភ ហើយ​អាច​នឹង​ធ្វើឲ្យ​បាត់បង់​ចំនួន​អ្នកបោះឆ្នោត​ថែមទៀត​ផង​។ តែ​យ៉ាងណាមិញ​សម្រាប់​រដ្ឋ​វ៉ាស៊ីនតោន​ដែល​មាន​ការ​រាលដាល​វីរុស​COVID-19 ត្រូវបាន​រៀបចំ​ឲ្យធ្វើ​ការបោះឆ្នោត​តាម​រយៈសា​រ​អេឡិចត្រូនិច​ដោយ​ប្រើ​ប្រព័ន្ធ​អ៊ីនធឺណេ​ត​។ រីឯ​រដ្ឋ​ខ្លះទៀត​បាន​ខិតខំបង្កើន​លើ​អនាម័យ​ក្នុង​ការិយាល័យ​បោះឆ្នោត​យ៉ាង​យកចិត្តទុកដាក់​បំផុត​៕

ព័ត៌មានផ្សេងទៀត