NISSAN​ធ្លាក់ចុះ​ការលក់​ដល់​ទៅ​៨០%​ក្នុង​ប្រទេស​ចិន​ដោយសារ​COVID-19

09-03-2020 5:02 pm 168

​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ល្បី​របស់​ជប៉ុន NISSAN បានបញ្ជាក់​ថា​ក្រុមហ៊ុន​របស់​ខ្លួន​បាន​ធ្លាក់ចុះ​ការលក់​រថយន្ត​ចេញ​យ៉ាង​គំហុក​រហូតដល់​ទៅ ៨០% កាលពី​ខែ​កុម្ភៈ​កន្លងទៅ​។ មូលហេតុ​នៃ​ការធ្លាក់ចុះ បណ្ដាល​ពី​ការ​ញាំញី​ពី​សំណាក់​វីរុស​កូរ៉ូណា ឬ​COVID-19​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​Reuters នៅ​ថ្ងៃ​ទី​០៩ ខែ​មីនា ឆ្នាំ​២០២០​។​

​ក្រុមហ៊ុន​NISSAN បង្ហាញថា​ខ្លួន​លក់​រថយន្ត​បានត្រឹមតែ ១៥,១១១​គ្រឿង​ប៉ុណ្ណោះ​កាលពី​ខែ​កុម្ភៈ ហើយ​ដោយឡែក​សូម្បីតែ​ការលក់​នៅក្នុង​សហរដ្ឋអាមេរិក និង​ក្នុង​ប្រទេស​ជប៉ុន​ផ្ទាល់​ក៏​បាន​ធ្លាក់ចុះ​ចំនួន ២៧%​រយ​ដែរ​។ កត្តា​ចម្បង​ជុំវិញ​ការធ្លាក់ចុះ​ទីផ្សា​រលក់​ចេញ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​លំដាប់​ពិភពលោក​មួយ​នេះ រំខាន​ដោយសារ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​។ មូលហេតុ​នេះហើយ ទើបបាន​ជា​ស្ទើតែ​គ្រប់​ប្រទេស​ដែល​ជា​អតិថិជន​របស់​NISSAN ពិសេសគឺចិនបាន​កាត់បន្ថយ​ការប្រើប្រាស់​រថយន្ត ខណៈ​វិធានការណ៍​រឹតបន្ដឹង​លើ​មធ្យោបាយ​ធ្វើដំណើរ​កាន់តែ​ចង្អៀត​បំផុត​៕

 ពាក្យគន្លឹះ  Nissanជប៉ុនចិន

ព័ត៌មានផ្សេងទៀត