ក្រសួងពាណិជ្ជកម្ម​​អំពា​វ​នាវ​ឱ្យ​អាជីវករ​រក្សា​ថ្លៃទំនិញ​​ចៀសវាង​បង្ក​ភាពចលាចល​ក្នុងសង្គម​​

09-03-2020 3:54 pm 251

​បន្ទាប់ពី​សង្កេតឃើញថា មាន​អាជីវករ​មួយចំនួន បាន​ឆ្លៀតឱកាស​លក់​ដំឡើងថ្លៃ​ទំនិញ​ដូចជា ម៉ាស់​ការពារ​មុខ​, អាល់កុល​លាងដៃ និង​ទំនិញ​ចាំបាច់​មួយចំនួនទៀត ដែល​សកម្មភាព​ទាំងនេះ អាច​បង្កឲ្យមាន​ចលាចល​ក្នុងសង្គម​ធ្ងន់ធ្ងរ​រួចមក ក្រសួង​ពាណិជ្ជកម្ម​ក៏​បានចេញ​សេចក្ដីអំពាវនាវ​ដូចខាងក្រោម​៖

១. សូម​ប្រជាពលរដ្ឋ​មេត្តា​ជ្រាបថា បរិមាណ​សន្និធិ​អង្ករ និង​ស្រូវ​មិនទាន់​កិន​ដែលមាន ក្នុងប្រទេស​អាច​ធានា ដល់​ការប្រើប្រាស់​ក្នុងស្រុក និង​នាំ​ចេញទៅ​ក្រៅប្រទេស​ទៀតផង (​សេចក្ដីប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ក្រុមហ៊ុនហ្គ្រី​ន​ត្រេ​ដ នៃ​ក្រសួងពាណិជ្ជកម្ម​)​។​

២. សូម​ប្រជាពលរដ្ឋ​មេត្តា​រក្សា​នូវ​ភាព​ហ្នឹង​នរ កុំ​ជ្រួលច្របល់​ហួសហេតុ នាំឲ្យ​ជន​ឱកាសនិយម​អាច​ឆ្លៀត​យកចំណេញ តាមរយៈ​ការលក់​ដំឡើង​ថ្លៃទំនិញ ដោយ​មិន​សម​ហេតុផល​។​

៣. សូម​ម្ចាស់​ហាង​ទំនិញ​ទូទៅ ប្រកាន់​នូវ​ស្មារតី​សាមគ្គី​ជាតិខ្មែរ កុំ​ឆ្លៀតឱកាស​តម្លៃ​ថ្លៃទំនិញ ស្រេច​តែ​អំពើ​ចិត្ត​។ ក្នុងករណី​រកឃើញ​មាន​ភាពមិនប្រក្រតី អជ្ញាធរ​មាន​សមត្ថកិច្ច នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។ 

​សូមបញ្ជាក់ថា ក្រោយពី​កម្ពុជា​មាន​ជំងឺ Covid-19​កើតឡើង​មួយ​ករណី​ទៅលើ​ជនជាតិខ្មែរ​ម្នាក់ ដែល​រស់នៅក្នុង​ខេត្តសៀមរាប​រួចមក ក៏មាន​ពលរដ្ឋ​ជាច្រើន​អ្នក​រឹតតែ​មាន​ការព្រួយបារម្ភ ។ ស្ថានភាព​គួរឲ្យ​បារម្ភ​នេះ បាន​ជំរុញ​ឲ្យ​ប្រជាជន​ជាច្រើន​នៅ​រាជ​ភ្នំពេញ​សំរុក​ទៅ​ទិញ​ទំនិញស្តុក​ទុក ពិសេស​ស្បៀងអាហារ​ប្រចាំថ្ងៃ ជាហេតុ​ធ្វើឲ្យ​ជន​ឱកាសនិយម​ឆ្លៀត​ដំឡើង​ថ្លៃទំនិញ ខណៈដែល​ស្បៀងអាហារ​បំរុង​នៅក្នុង​ក្រុងភ្នំពេញ​ពុំបាន​ប្រឈម​នឹង​ការខ្វះខាត​នោះទេ​៕


ព័ត៌មានផ្សេងទៀត