លោកនាយករដ្ឋមន្ត្រីអំពាវនាវឱ្យពលរដ្ឋប្រើប្រាស់ក្រមាជំនួសម៉ាស

09-03-2020 10:30 am 173

 លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឱ្យពលរដ្ឋប្រើប្រាស់ក្រមា ជំនួសការប្រើប្រាស់ម៉ាស ដើម្បីការពារក្នុងពេលក្អកឬ កណ្តាស់ ហើយប្រជាពលរដ្ឋក៏អាចកែច្នៃក្រមាទៅជាម៉ាសប្រើប្រាស់បានផងដែរ។លោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងថា ប្រសិនបើពលរដ្ឋងាកមកប្រើប្រាស់ក្រមា ក៏ជាការចូលរួមគាំទ្រផលិតផលខ្មែរ បង្កើនប្រាក់ចំណូលដល់អ្នកត្បាញក្រមាខ្មែរទៀតផង ។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែនថែ្លងបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០តភ្ជាប់ពីសំឡូតទៅខេត្តកោះកុងនាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០៕ 

 ពាក្យគន្លឹះ  លោកហ៊ុនសែនក្រមា

ព័ត៌មានផ្សេងទៀត