លោក​ហ៊ុន សែន​​៖​នៅ​ឆ្នាំ​២០២៥​​ ប្រទេស​កម្ពុជា​នឹង​លែងមាន​គ្រាប់មីន​ទៀតហើយ​​

09-03-2020 10:06 am 79

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​៩ ខែ​មីនា ឆ្នាំ​២០២០​នេះ បាន​មានប្រសាសន៍ថា នៅ​ឆ្នាំ​២០២៥ ប្រទេស​កម្ពុជា​លែងមាន​គ្រាប់មីន​សម្លាប់​មនុស្ស​ទៀ​ត​ហើយ ដោយសារ​រាជរដ្ឋាភិបាល​ខិតខំ​ដោះស្រាយ​ដើម្បី​ស​វត្ថិ​ភាព​ប្រជាពលរដ្ឋ​។ 

​ប្រមុខ​រដ្ឋាភិបាល បញ្ជាក់ទៀតថា នេះ​ជា​គោល​ន​យោន​បាយ​កែប្រែ​អតីត​តំបន់​សមរភូមិ ទៅជា​តំបន់​អភិវឌ្ឍន៍ គឺ​បានសម្រេច​៩០​ភាគរយ​រួចទៅហើយ ដោយ​នៅ​សេសសល់​បន្តិចបន្តួច​ប៉ុណ្ណោះ គឺ​បញ្ហា​គ្រាប់មីន​កប់នៅ​ក្នុង​ដី​។​

​ការលើកឡើង​របស់ លោកនាយករដ្ឋមន្ត្រី​បែបនេះ  ធ្វើឡើង​នៅ​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវជាតិលេខ​៥៥ ពី​ស្រុក​វាលវែង ក្នុង​ខេត្តពោធិសាត់ ទៅដល់​ច្រក​ថ្ម​ដា ព្រំប្រទល់​កម្ពុជា​-​ថៃ និង​បើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ​១០ ត​ភ្ជាប់​ពី​ស្រុក​វាលវែង ទៅកាន់​ស្រុក​សំឡូត ក្នុង​ខេត្តបាត់ដំបង​៕


ព័ត៌មានផ្សេងទៀត