សាលារៀននៅទីរួមខេត្តសៀមរាប ចំនួន១១០កន្លែង ត្រូវបានផ្អាកជាបណ្តោះអាសន្ន

09-03-2020 9:57 am 241

មកដល់ពេលនេះ មានសាលារៀនចំនួន១១០កន្លែង ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដើម្បីជៀសវាង ការរីករាលដាលវីរុសកូរ៉ូណា ឬCovid-19។ ក្រៅពីការបិទសាលារៀនមួយរយៈ ក្នុងនោះ គ្រឹះស្ថាន អប់រំបណ្តុះបណ្តាលបច្ចេកទេសនិង វិជ្ជាជីវៈ និងមជ្ឍមណ្ឌលបណ្តុះបណ្តាលនៃទីភ្នាក់ងារជ្រើសរើសឯកជនក្រោមឱវាទក្រសួងការងារ និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ សាលាបណ្តុះបណ្តាល វិជ្ជាជីវៈទេសចរណ៍ក្រោមក្រសួងទេសចរណ៍ នៅក្រុងសៀមរាបខេត្តសៀមរាប ក៏ត្រូវបានផ្អាកជាបណ្តោះអាសន្នផងដែរ។ទន្ទឹមនឹងនេះ ព្រឹត្តការណ៍សង្ក្រាន្តសៀមរាបក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ នឹងមិនបន្តប្រារព្ធឡើយ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០២០។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែនថែ្លងបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ តភ្ជាប់ ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០តភ្ជាប់ពីសំឡូតទៅខេត្តកោះកុងនាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០៕ 

ព័ត៌មានផ្សេងទៀត