កូរ៉េខាងជើង​​ធ្វើតេស្ដ​មី​ស៊ី​ល​បី​គ្រាប់​​នៅ​ព្រឹក​នេះ​

09-03-2020 8:23 am 476
រូបភាព​មីស៊ីល​ដែលកូរ៉េខាងជើង​​ធ្វើតេស្ដកន្លងមក

​តាម​ការបញ្ជាក់​ពី​យោធា​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​០៩​មីនា​នេះ​បានឲ្យដឹងថា កូរ៉េខាងជើង​បាន​ធ្វើតេស្ដ​មី​ស៊ី​ល​ចំនួន​បី​គ្រាប់​ចូលទៅក្នុង​សមុទ្រ​ភាគ​ខាងកើត​ប្រទេស​។ មីស៊ីលបានបាញ់​​កាលពីម៉ោង​​៧និង៣៦នាទី​ព្រឹក​ថ្ងៃ០៩មីនានេះ ហោះ​បាន​រយៈ​ចម្ងាយ​ប្រហែល​២០០​គីឡូម៉ែត្​រ​ក្នុងរយៈ​​កម្ពស់​​៥០​គីឡូម៉ែត្រ​មុនធ្លាក់​ចូល​ក្នុង​សមុទ្រ​​ខាង​កើត​។ ការ​ធ្វើតេស្ដ​នេះ​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​បន្ទាប់ពី​កូរ៉េខាងជើង​បាន​ធ្វើតេស្ដ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ចំនួន​ពីរ​គ្រាប់ មានន័យថា​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​កូរ៉េខាងជើង​បាន​ធ្វើតេស្ដ​មី​ស៊ី​ល​ចំនួន​ពីរលើក​។ អគ្គលេនា​ធិ​ការចម្រុះ​កូរ៉េខាងត្បូង​បានបញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍​ថា ពេលនេះ​យោធា​កូរ៉េខាងត្បូង​កំពុង​តាមដាន​ស្វែងរក​ព័ត៌មាន​បន្ថែម ជុំវិញ​ការធ្វើ​តេស្ដ​មី​ស៊ី​ល​ជាថ្មី​របស់​កូរ៉េខាងជើង​៕ 

ព័ត៌មានផ្សេងទៀត