តាមការបញ្ជាក់ពីយោធាកូរ៉េខាងត្បូងនៅថ្ងៃទី០៩មីនានេះបានឲ្យដឹងថា កូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីលចំនួនបីគ្រាប់ចូលទៅក្នុងសមុទ្រភាគខាងកើតប្រទេស។ មីស៊ីលបានបាញ់កាលពីម៉ោង៧និង៣៦នាទីព្រឹកថ្ងៃ០៩មីនានេះ ហោះបានរយៈចម្ងាយប្រហែល២០០គីឡូម៉ែត្រក្នុងរយៈកម្ពស់៥០គីឡូម៉ែត្រមុនធ្លាក់ចូលក្នុងសមុទ្រខាងកើត។ ការធ្វើតេស្ដនេះក្នុងរយៈពេលមួយសប្ដាហ៍បន្ទាប់ពីកូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីលរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ មានន័យថាក្នុងរយៈពេលមួយសប្ដាហ៍កូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីលចំនួនពីរលើក។ អគ្គលេនាធិការចម្រុះកូរ៉េខាងត្បូងបានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ថា ពេលនេះយោធាកូរ៉េខាងត្បូងកំពុងតាមដានស្វែងរកព័ត៌មានបន្ថែម ជុំវិញការធ្វើតេស្ដមីស៊ីលជាថ្មីរបស់កូរ៉េខាងជើង៕