បាក់​រលំ​​សណ្ឋាគារ​​ដាក់​​មនុស្ស​​សង្ស័យ​​ផ្ទុក​វីរុស​​កូរ៉ូ​ណា​នៅ​ចិន​ស្លាប់​៦​នាក់​

08-03-2020 2:46 pm 186
រូបភាព​​ក្រុម​ជួយសង្គ្រោះ​​កំពុង​ធ្វើប្រតិបត្ដិការ

​មនុស្ស​៦​នាក់​ហើយ​បាន​ស្លាប់បាត់​បង់ជីវិត បន្ទាប់ពី​បាក់​រលំ​សណ្ឋាគារ​មួយកន្លែង​ស្ថិតក្នុង​ខេត្ដ​Fujian​ប្រទេស​ចិន​។ សណ្ឋាគារ​នោះ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ដាក់​មនុស្ស ដែល​សង្ស័យថា​ផ្ទុក​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​ឲ្យនៅ​ដាច់ដោយឡែក​។ ក្រុម​ជួយ​សង្គ្រោះបាន​ជួយ​មនុស្ស​ជិត​៥០​នាក់​ចេញពី​ក្នុង​គំនរ​បាក់បែក ដោយ​ក្នុងនោះ​៥​នាក់​រងរបួស​ធ្ងន់ធ្ង​រ ខណៈ​ដំបូង​ឡើយ​មាន​សេចក្ដីរាយការណ៍​ថា​មាន​មនុស្ស​រហូតដល់​៧១​នាក់ ជាប់​នៅក្នុង​សណ្ឋាគារ​ដែល​បាក់​រលំ​។ ក្រុម​ជួយសង្គ្រោះ​កំពុង​បន្ដ​ជួយសង្គ្រោះ​អ្នក​ដែល​កំពុង​បាត់​ខ្លួន​។​

​គួរ​បញ្ជាក់ថា សណ្ឋាគារ​នោះ​មាន​កម្ពស់​៧​ជាន់​បាន​បាក់​រលំ​កាលពី​យប់​ថ្ងៃ​សៅរ៍​។ សណ្ឋាគារ​បាន​បើក​ដំណើរការ​កាលពី​ពីរ​ឆ្នាំមុន បន្ទាប់ពី​បាន​ជួសជុល​ឡើងវិញ​។ មូលហេតុ​នៃ​ការបាក់រ​លំនៅ​ពុំទាន់​ដឹង​នោះទេ ខណៈ​ម្ចាស់​សណ្ឋាគារ​ត្រូវបាន​ប៉ូលិស​កោះហៅ​ទៅ​សាកសួរ​៕ 

 ពាក្យគន្លឹះ  ចិនបាក់រលំសណ្ឋាគារ

ព័ត៌មានផ្សេងទៀត