វីរុស​កូរ៉ូណា​​សម្លាប់​​មនុស្ស​​ជាង​៣,៥០០​នាក់​​និង​ឆ្លង​ជាង​១០​ម៉ឺន​នាក់​

08-03-2020 9:18 am 317
គ្រូពេទ្យ​កំពុងពិនិត្យ​អ្នកជំងឺផ្ទុកវីរុសកូរ៉ូណា

​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​បានសម្លាប់​មនុស្ស​ដល់​ជាង​៣,៥០០​នាក់ និង​ឆ្លង​ជាង​១០​ម៉ឺន​នាក់​ហើយ​នៅ​ទូទាំង​ពិភពលោក ខណៈពេល​នេះ​វា​បាន​ឆ្លង​រាលដាល​ទៅកាន់​បណ្ដា​ប្រទេស​និង​តំបន់​ប្រមាណ​៩៥​។ និយាយ​ពី​ប្រទេស​ចិន​មាន​មនុស្ស​ស្លាប់​សរុប​ជិត​៣,១០០​នាក់ និង​ឆ្លង​ចំនួន​ជាង​៨​ម៉ឺន​នាក់​។ នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​មាន​មនុស្ស​ស្លាប់​ចំនួន​៥០​នាក់ ឆ្លង​ចំនួន​ជាង​៧​ពាន់​នាក់​។ កូរ៉េខាងត្បូង​ជា​ប្រទេស​ទី​ពីរ​បន្ទាប់ពី​ចិន ដែលមាន​មនុស្ស​ឆ្លង​វីរុស​កូរ៉ូណា​ច្រើនជាងគេ​។​

​នៅ​ប្រទេស​អ៊ីតាលី​មាន​មនុស្ស​ឆ្លង​ចំនួន​ជិត​៦​ពាន់​នាក់ និង​ស្លាប់​ជាង​២០០​នាក់​។ អ៊ីតាលី​ជា​ប្រទេស​ទី​ពីរ​បន្ទាប់ពី​ចិន ដែលមាន​មនុស្ស​ស្លាប់​ច្រើនជាងគេ​។ នៅ​អ៊ីរ៉ង់​មាន​មនុស្ស​ឆ្លង​ចំនួន​ជិត​៦​ពាន់​នាក់​ដែរ និង​ស្លាប់​ចំនួន​ជាង​១០០​នាក់​។ នៅ​ជប៉ុន​មនុស្ស​ឆ្លង​ជាង​១​ពាន់​នាក់​ស្លាប់​ជាង​១០​នាក់ នៅ​បារាំង​ឆ្លង​ជិត​១​ពាន់​នាក់​ស្លាប់​ជាង​១០​នាក់ រួម​នឹង​បណ្ដា​ប្រទេស​មួយចំនួនទៀត​កំពុង​រងគ្រោះ​ដោយសារ​វីរុស​កូរ៉ូណា​៕

ព័ត៌មានផ្សេងទៀត