​​ស្ត្រី​បានចូលរួម​​ក្នុង​វិស័យសេដ្ឋកិច្ច និងកម្លាំងពលកម្មក្នុងតួលេខ​​ដល់​ទៅ​៩០%​?

07-03-2020 4:25 pm 179
អ្នកស្រីប្រុក វ៉ាន្នី អ្នកផ្តល់​ប្រឹក្សា​ឯករាជ្យ​ផ្នែក​យេនឌ័រ និង​អភិវឌ្ឍន៍​សង្គម

​បើតាម​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ខួប​ទី​១០៩ ទិវា​អន្តរជាតិ​៨ មីនា ឆ្នាំ ២០២០ ស្តីពី​«​មាន​សន្តិភាព មាន​ការលើកកម្ពស់​ស​ម​ភាព​យេនឌ័រ​» កាលពី​ថ្ងៃទី ៦ មីនា ឆ្នាំ ២០២០ ថា កម្ពុជា​មាន​ស្ត្រី​បាន​ចូលរួម​ក្នុង​កម្លាំង​ពលកម្ម​ខ្ពស់ជាង​គេ​រហូតដល់ ៩០% និង​ម្ចាស់​អាជីវកម្ម ៦៥% ជា​ស្ត្រី ទោះបីជា​អាជីវកម្ម​ភាគច្រើន​ក្នុងចំណោម​អាជីវកម្ម​ទាំងនោះ​ជា​សហគ្រាស ខ្នាត​មីក្រូ និង ខ្នាតតូច​ក៏ដោយ​។​

​អ្នកស្រី​ប្រុក វ៉ា​ន្នី អ្នកផ្តល់​ប្រឹក្សា​ឯករាជ្យ​ផ្នែក​យេនឌ័រ និង​អភិវឌ្ឍន៍​សង្គម បាន​ទទួលស្គាល់ថា រដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​លើកកម្ពស់​សិទ្ធិ និង​ឲ្យ​តម្លៃ​ស្ត្រី បាន​កាន់តែ​ប្រសើរ ប៉ុន្តែ​ការទទួលស្គាល់ និង​ការ​ផ្តល់ឱកាស​ឲ្យ​ស្ត្រី ក្នុង​កិច្ចការ​សង្គម និង​នយោបាយ ហាក់​នៅមានកម្រិត​នៅឡើយ​។ ចំណែក​ការលើកឡើង​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដែលថា ស្ត្រី​បាន​ចូលរួម​ក្នុងវិស័យសេដ្ឋកិច្ច និង​កម្លាំង​ពលកម្ម​ខ្ពស់ជាង​គេ​រហូតដល់ ៩០%​នោះ អ្នកស្រី​បែរជា​អស់សំណើច និង​ថា បើតាម​អ្នកស្រី​ស្រាវជ្រាវ ស្ត្រីចូលរួមក្នុងវិស័យសេដ្ឋកិច្ចច្រើនមែន តែបើស្ត្រីជាពាណិជ្ជករ គឺមាន​មិន​ដល់​៥០%​ផង​ទេ ......

​ជា​បន្ត​សូម​ស្តាប់​ការលើកឡើង​របស់​អ្នកស្រី​ប្រុក វ៉ា​ន្នី តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត