រកឃើញ​វីរុស​កូរ៉ូណា​លើ​មនុស្ស​២​នាក់ ក្នុង​សន្និសីទ​ដែល​ចូលរួម​ដោយ​អនុ​ប្រធានាធិបតី​អាមេរិក​

07-03-2020 3:44 pm 550
​លោកMike Pence

​មនុស្ស​២​នាក់​ត្រូវបាន​គេ​ធ្វើតេស្ត​រកឃើញ​ផ្ទុក​វីរុស​កូរ៉ូណា បន្ទាប់ពី​បាន​ចូលរួម​ក្នុង​សន្និសីទ នៃអ្នកគាំទ្រ​អ៊ីស្រាអែល ដែល​រៀបចំ​ធ្វើ​នៅ​អាមេរិក​។ សន្និសីទ​នេះ មាន​ការចូលរួម​ដោយ​អនុ​ប្រធានាធិបតី​អាមេរិក​លោក Mike Pence, ប្រមុខ​ការទូត​កំពូល​អាមេរិក​លោក Mike Pompeo, មេដឹកនាំ​សំឡេង​ភាគច្រើន​នៅ​ព្រឹទ្ធសភា​លោក Mitch McConnell និង​សមាជិកសភា​អាមេរិក​មួយចំនួនទៀត​ផងដែរ​។ គណៈកម្មាធិការ​កិច្ចការ​សាធារណៈ​អាមេរិកកាំង​-​អ៊ីស្រាអែល ហៅ​កាត់​ថា AIPAC បញ្ជាក់ថា អ្នក​ដែល​ឆ្លង​ជំងឺ​នេះ បាន​ធ្វើដំណើរ​ពី​ញូវយ៉ក ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​នេះ​ពី​ថ្ងៃទី ១ ដល់​ថ្ងៃទី ៣ ខែ​មីនា​។ នៅពេលនេះ AIPAC​នៅតែ​បន្ត​ទាក់ទង​ជា​មួយផ្នែក​សុខាភិបាល​ដែល​ពាក់ព័ន្ធ ដើម្បី​តាមដាន​តម្រាយ​ផ្លូវ នៃ​ការធ្វើដំណើរ​របស់​អ្នកជំងឺ​ទាំងពីរ​នាក់​មុនពេល​ធ្វើតេស្តរកឃើញផ្ទុកវីរុសកូរ៉ូណា​។​

​គួរ​ជម្រាបជូន​ថា មកទល់ពេលនេះ​អាមេរិក​រកឃើញ​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា នៅក្នុង​ទឹកដី​របស់ខ្លួន​ចំនួន​២១៣​នាក់ និង​ស្លាប់​១៤​នាក់​៕

 ពាក្យគន្លឹះ  វីរុសកូរ៉ូណាអាមេរិក

ព័ត៌មានផ្សេងទៀត