លោក​ហ៊ុន សែន​​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​ពាក់ព័ន្ធ​Covid-19​

07-03-2020 3:38 pm 202

​នៅ​រសៀល​ថ្ងៃទី​០៧ ខែ​មីនា ឆ្នាំ​២០២០​នេះ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​បន្ត​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំងអស់ ឲ្យចូល​រួម​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​ពាក់ព័ន្ធ​ជំងឺ​Covid-19 ដែល​បង្កើតឡើង​ដោយ​ជនខិលខូច​មួយចំនួន ក្នុង​ចេតនា​បំពុល​សង្គម​។ លោក​បន្តថា ក្នុងករណី​ចាំបាច់​ពាក់ព័ន្ធ​នឹង​ជំងឺ​Covid-19​នេះ ក្រសួង​នឹង​ប្រកាស​ព័ត៌មាន​ជា​សាធារណៈ​ជាពុំខាន​។​

​តាមរយ​:​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​បន្ត​អំពាវនាវ​យ៉ាង​ដូច្នេះ​ថា​៖ «​ដូច​បងប្អូន​ជនរួមជាតិ បានដឹង​ទាំងអស់គ្នា​ហើយ​ថា ទិសដៅ​ចម្បង​កម្ពុជា​ពេលនេះ គឺ​ចូលរួម​ជាមួយ​សហគម​ន៍​អន្តរជាតិ​ប្រយុទ្ធប្រឆាំង នឹង​ជំងឺ​ឆ្លងកូវី​ដ​-១៩ (​កូរ៉ូណា​)​។ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ទាំងអស់គ្នា ដើម្បី​ទប់ស្កាត់​កុំឲ្យ​ជំងឺ​នេះ​ឆ្លង​កើត​មាននៅ​ក្នុងប្រទេស​យើង​។ ក្នុងករណី​មាន​ការចាំបាច់​ណាមួយ ក្រសួង​សុខាភិបាល នឹង​ជម្រាបជូន​ព័ត៌មាន​ជា​សាធារណៈ​ដល់​បងប្អូន​មិន​ខាន​»​។​

​ជាមួយគ្នា​នោះ លោក​នាយករដ្ឋមន្ត្រី ក៏បាន​សម្តែង​នូវ​សេចក្តី​រីករាយ ប្រកបដោយ​ជំនឿ​ទុកចិត្ត​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា ដែលមាន​ការយល់ដឹង​កាន់តែ​ខ្ពស់​អំពី​ការថែរក្សា និង​សំអាត​អនាម័យ​ដើម្បី​សុខភាព​ផ្ទាល់ខ្លួន នឹង​សម្រាប់​ក្រុមគ្រួសារ ទម្លាប់​មាន​អនាម័យ​ល្អ​គឺ នឹង​ធ្វើឲ្យ​សុខភាព​កាន់តែ​ល្អ​រឹងមាំ​៕

ព័ត៌មានផ្សេងទៀត