មកដល់ពេលនេះ ​មេដឹកនាំ​នយោបាយ​ណាខ្លះ​ យក​ករណី​កូវី​ដ​-១៩​ កេងចំណេញ​​នយោបាយ​?​

06-03-2020 4:13 pm 337

​ភ្លាមៗ​ក្រោយ​លោក​ហ៊ុន សែន ដាក់ចេញ​ជា​អាទិភាព​ចម្បង​ឱ្យ​រួមគ្នា​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ នៅ​ថ្ងៃទី ៦ មីនា នេះ លោក កឹម សុខា អតីត​ប្រធាន​គណបក្សប្រឆាំង បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ គ្រប់​និន្នាការ​នយោបាយ កុំ​ប្រើប្រាស់​បញ្ហា​នេះ ដើម្បី​កេងចំណេញ​នយោបាយ​។​

​សុទ្ធតែ​ធ្លាប់ជា​សហការី​ជិតស្និទ្ធ​នឹង​លោក​កឹម សុខា គឺ លោក​យ៉ង សាំង​កុមារ បច្ចុប្បន្ន​ជា​មន្ត្រីជាន់ខ្ពស់​នៃ​គនបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​លោក​អ៊ូ ច័ន្ទ​រ័ត្ន បាន​សាទ​រលោក​កឹម សុខា​ពេលនេះ ក៏ដូចជា​វិធានការ​អាទិភាព​ចម្បង របស់លោក​ហ៊ុន សែន ដែល​ស្នើឱ្យ​រួមគ្នា​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩​ពេលនេះ​។ តែ​យ៉ាងណា ទាំង​លោក​យ៉ង សាំង​កុមារ និង​លោក​អ៊ូ ច័ន្ទ​រ័ត្ន អះអាង ដូចគ្នា​ថា មកដល់ពេលនេះ មិនមាន​អ្នកដឹកនាំ​នយោបាយ​ណាមួយ យក​ករណី​កូវី​ដ​-១៩​នេះ ក្នុងការ​កេងចំណេញ​នយោបាយ​ឡើយ លើកលែងតែ​ប្រភព​អណាមិក​មួយចំនួន​ប៉ុណ្ណោះ .......

​សូម​ស្តាប់​កា​លើកឡើង​របស់ លោក​អ៊ូ ច័ន្ទ​រ័ត្ន និង​លោក​យ៉ង សាំង​កុមារ តាមរយៈ​កិច្ច​សម្ភាស​តាម​ទូរ​សព្ទ ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត