FFCបង្ហាញជំហរក្នុងការប្រយុទ្ធប្រឆាំងចំពោះអំពើពុករលួយ

06-03-2020 10:21 am 191

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានបង្ហាញជំហរយ៉ាងតឹងរឹងបំផុត នៅក្នុងការប្រយុទ្ធប្រឆាំងចំពោះអំពើ ពុករលួយក្នុងវិស័យកីឡាបាល់ទាត់កម្ពុជា ដោយត្រូវអនុវត្តន៍នូវការដាក់ពិន័យនេះ តាមរយៈការប្រកាសនៅលើទំព័រហ្វេសហ៊ុកផ្លូវការ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាប្រយុទ្ធប្រឆាំងដាច់ ខាតចំពោះអំពើពុករលួយក្នុងវិស័យកីឡាបាល់ទាត់ នៅកម្ពុជាដោយការកំណត់លទ្ធផលប្រកួតទុកជាមុន។ដោយយោងសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធកីឡាបាល់ទាត់ទី្វបអាស៊ី (AFC) ស្តីពីការដាក់ពិន័យដល់កីឡាករនៅក្នុងប្រទេសឡាវ ២រូប ដែលពាក់ព័ន្ធនឹងការកំណត់លទ្ធផលទុកជាមុន។សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមអំពាវនាវដល់ មន្ត្រី ក៏ដូចជាកីឡាករអោយចៀសវាងឆ្ងាយពីសកម្មភាពនេះ ដែលវាអាចប៉ះពាល់ដល់កិត្តិយស ប្រទេសជាតិ នឹង បុគ្គលខ្លួនឯងផ្ទាល់៕ 

 ពាក្យគន្លឹះ  FFCពុករលួយ

ព័ត៌មានផ្សេងទៀត