លោក ហ៊ុន សែន អញ្ជើញចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨មីនា លើកទី១០៩

06-03-2020 8:56 am 192

នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន  អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៩ នៅមជ្ឈមណ្ឌលកោះពេជ្រ។ ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១០៩ ក្នុងឆ្នាំ២០១៩នេះ នឹងប្រារព្ធធ្វើឡើងក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់ មានសមភាពយេនឌ័រ»។

ការប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារីក្រោមប្រធានបទនេះ គឺជាការចង់បង្ហាញឱ្យឃើញពីការដើរតួនាទីយ៉ាងសំខាន់របស់សុខសន្តិភាពនៅក្នុងសង្គមជាតិ។ ជាពិសេសសុខសន្តិភាព ដែលបានកម្ពុជារកបានយ៉ាងលំបាកក្នុងរយៈពេលជាង២០ឆ្នាំមកនេះ ជាបុព្វលក្ខណ្ឌមិនអាចប្រកែកបានឡើយ ក្នុងការរួមចំណែកជួយដល់ការលើកកម្ពស់សិទ្ធិសេរីភាពរបស់ស្ត្រី និងជួយឱ្យស្ត្រីមានតម្លៃកាន់តែខ្ពស់ឡើងនៅក្នុងសង្គម៕ 

ព័ត៌មានផ្សេងទៀត