ជួប​ជាមួយ​ការប្រគំ​តន្ត្រី​យ៉ាង​កក្រើក​នៅ​ក្រុង​តាខ្មៅ ជាមួយ​ស្រា​បៀ​រ ថៃ​ហ្គ័​រ

05-03-2020 4:54 pm 144

នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​ទី​០៧-០៨ ខែ​មីនា ឆ្នាំ​២០២០ ខាងមុខនេះ ស្រា​បៀរ ថៃ​ហ្គ័​រ (CBL) នឹង​រៀបចំ​ការប្រគំ​តន្ត្រី​ដ៏​ធំ​សម្បើម​របស់ Tiger Street Football 2020 រួម​ជាមួយ​កម្មវិធី​សប្បាយ​ជាច្រើន​ទៀត​យ៉ាង​កក្រើក និង​កាន់តែ​ពិសេស​អស្ចារ្យ នៅក្នុង​បរិវេណ​ទីធ្លា​សួនច្បារ​ច្រមុះជ្រូក មាត់ទន្លេ​ក្រុង​តាខ្មៅ ដើម្បី​អបអរសាទរ​ក្រុម​ជើងឯក​ម្ចាស់​ពាន Tiger Street Football  2020  វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំង​ប្រទេស ដែល​បាន​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ កាលពី​សប្តាហ៍​មុន​។

កម្មវិធី​ពិសេស​នេះ​នឹង​មាន​ការផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ រស្មី​ហង្ស​មាស ចាប់ពី​ម៉ោង ៨ យប់​រហូតដល់​ចប់​កម្មវិធី ដោយ​មាន​ការចូលរួម​សម្តែង​ដ៏​អស្ចារ្យ​ពី​តារា​ចម្រៀង​ល្បី​ឈ្មោះ​ជាច្រើន​រូប​ដើម្បី​ផ្តល់​ការកម្សាន្ត​សប្បាយរីករាយ​ជូន​ទស្សនិកជន​មានដូចជា លោក ខេ​មរះ សិរី​មន្ត អ្នកនាង ឪ​ក សុគន្ធ​កញ្ញា កញ្ញា ពេជ្រ សោភា លោក ណុប បា​យ៉ា​រិទ្ធ កញ្ញា សុខ សីឡា​លីន លោក ហ្សូ​ណូ លោក ខាត់ ជែម​ស៏ លោក នី​កូ លោក Step និង​កញ្ញា ឈិន ម៉ា​និច្ច​។ 

​ការប្រគំ​តន្ត្រី​ដ៏​កក្រើក​ពិសេស​របស់ Tiger Street Football 2020  ដែល​រៀបចំ​ផ្តាច់មុខ​ដោយ​ស្រា​បៀរ​ថៃ​ហ្គ័​រ (CBL)​។ ស្រា​បៀរ​ថៃ​ហ្គ័​រ ជា​ស្រា​បៀរ​ដែល​មាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​ដើមកំណើត​តាំងពី​ឆ្នាំ​១៩៣២ នៅ​ប្រទេស​សិង្ហ​បុរី និង​មាន​លក់​នៅ​ច្រើនជាង​៧០​ប្រទេស​នៅ​ទូទាំង​ពិភពលោក ហើយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ឈ្នះ ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ​ច្រើនជាង​៤០ មេដាយ​ផ្នែក​រសជាតិ និង​គុណភាព​។​សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​ស្រាបៀ​រថៃហ្គ័​រ​៖ www.facebook.com/TigerBeerKH.​។ 

​ពិសា​ដោយ​ការទទួលខុសត្រូវ​៕

 

 

 

 ពាក្យគន្លឹះ  Tiger

ព័ត៌មានផ្សេងទៀត