ឆ្អើរភ្លើង​ក្រោយ​សម្រាល អាច​ពុល​ផ្សែង​ចូល​សួត​ទាំង​ម្តាយ​ទាំង​កូន​

05-03-2020 4:27 pm 332

​ការ​ឆ្អើរភ្លើង​ក្រោយពេល​សម្រាលកូន ជា​វិធី​ដែល​ស្ត្រី​មួយចំនួន អនុវត្តតាម​ទម្លាប់​ចាស់ៗ ដែលជា​អាណាព្យាបាល​។ យ៉ាងណាក៏ដោយ ការ​ឆ្អើរភ្លើង​ក្រោយ​សម្រាល គឺ​ផ្តល់​ផលប៉ះពាល់​ដល់​សុខភាព និង​គ្រោះថ្នាក់​ណា​ស់ទាំង​ម្តាយ​ទាំង​កូន​។ លោក​វេជ្ជបណ្ឌិត​ហ៊ាង រតនា​ឯកទេស​ជំងឺ​ទូទៅ មនុស្ស​ចាស់ កុមារ​និង​ទារក នៃ​បន្ទប់​ពិគ្រោះ​និង​ព្យាបាល​ជំងឺ​មេត្តា លើកឡើងថា ការ​ឆ្អើរភ្លើង​ក្រោយ​សម្រាល ក្រៅពី​គ្រោះថ្នាក់​ដោយ​ការ​រលាក រឺ​ឆេះ​ជាយថាហេតុ​ហើយ អាចធ្វើឲ្យ​ពុល​ផ្សែង​ចូលសួត​ទាំងម្តាយ​ទាំង​កូន និង កាន់តែ​ខ្សោយ​ខ្លាំង ដោយសារតែ​ខ្លួន​ប្រឹង​ទប់​នឹង​កំដៅ ធ្លាក់​សម្ពាធ​ឈាម ខ្សោះ​ជាតិ​ទឹក ព្រមទាំង ងាយ​មានការ​ហូរឈាម​ក្នុង​ស្បូន​ទៀតផង​។​

​លោក​វេជ្ជបណ្ឌិត​ថា សម្រាលកូន​រួច​មិន​តម្រូវឲ្យ​ឆ្អើរភ្លើង​នោះទេ ពោល​ត្រូវការ​តែ​ការ​សម្រាក និង​ញ៉ាំ​អាហារ​ឲ្យបាន​គ្រប់គ្រាន់​តែប៉ុណ្ណោះ​។ ក្រោយ​សម្រាល​បាន​មួយអាទិត្យ ស្ត្រី​អាច​ចាប់ផ្តើម​ហាត់ប្រាណ និង​ធ្វើការ​បាន​ហើយ​។ ការធ្វើ​ដូចនេះ​ជួយ​ឲ្យ​សុខភាព​ល្អ និង​សម្រស់​ត្រឡប់មក​ស្អាត​វិញ​លឿន​ផងដែរ​៕

 ពាក្យគន្លឹះ  សុខភាពឆ្អើរភ្លើង

ព័ត៌មានផ្សេងទៀត