ការឆ្អើរភ្លើងក្រោយពេលសម្រាលកូន ជាវិធីដែលស្ត្រីមួយចំនួន អនុវត្តតាមទម្លាប់ចាស់ៗ ដែលជាអាណាព្យាបាល។ យ៉ាងណាក៏ដោយ ការឆ្អើរភ្លើងក្រោយសម្រាល គឺផ្តល់ផលប៉ះពាល់ដល់សុខភាព និងគ្រោះថ្នាក់ណាស់ទាំងម្តាយទាំងកូន។ លោកវេជ្ជបណ្ឌិតហ៊ាង រតនាឯកទេសជំងឺទូទៅ មនុស្សចាស់ កុមារនិងទារក នៃបន្ទប់ពិគ្រោះនិងព្យាបាលជំងឺមេត្តា លើកឡើងថា ការឆ្អើរភ្លើងក្រោយសម្រាល ក្រៅពីគ្រោះថ្នាក់ដោយការរលាក រឺឆេះជាយថាហេតុហើយ អាចធ្វើឲ្យពុលផ្សែងចូលសួតទាំងម្តាយទាំងកូន និង កាន់តែខ្សោយខ្លាំង ដោយសារតែខ្លួនប្រឹងទប់នឹងកំដៅ ធ្លាក់សម្ពាធឈាម ខ្សោះជាតិទឹក ព្រមទាំង ងាយមានការហូរឈាមក្នុងស្បូនទៀតផង។
លោកវេជ្ជបណ្ឌិតថា សម្រាលកូនរួចមិនតម្រូវឲ្យឆ្អើរភ្លើងនោះទេ ពោលត្រូវការតែការសម្រាក និងញ៉ាំអាហារឲ្យបានគ្រប់គ្រាន់តែប៉ុណ្ណោះ។ ក្រោយសម្រាលបានមួយអាទិត្យ ស្ត្រីអាចចាប់ផ្តើមហាត់ប្រាណ និងធ្វើការបានហើយ។ ការធ្វើដូចនេះជួយឲ្យសុខភាពល្អ និងសម្រស់ត្រឡប់មកស្អាតវិញលឿនផងដែរ៕