អាជ្ញាធរ​ចុះ​បិទ​ផ្សារ​ទំនើប​១​កន្លែង​​នៅ​ខេត្ដ​សៀមរាប​ ក្រោយ​ដាក់លក់​ផលិតផល​ខូចគុណភាព​​

05-03-2020 10:14 am 261

​អាជ្ញាធរ​ចុះ​បិទ​ជា​បណ្ដោះអាសន្ន ផ្សារ​ទំនើប​របស់​ជន​ជាតិចិន​មួយកន្លែង តាម​ការណែនាំ​ពី​លោក​ទៀ សីហា អភិបាលខេត្ត​សៀមរាប ។​ទីតាំង​បង្ក្រាប​នេះ ស្ថិតនៅ​ភូមិសាស្ត្រ ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​គឺ​លក់​ផលិតផល​គ្រឿងឧបភោគ បរិភោគ ខូច​គុណភាព (​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ និង​កោស​លុប​កាលបរិច្ឆេទ​ប្រើប្រាស់​ចាស់ រួច​វាយ​លេខ​កាលបរិច្ឆេទ​ប្រើប្រាស់​ថ្មី​) ដែល​អាច​ធ្វើឲ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ង​រដល់​សុខភាព​របស់​អ្នក​បរិភោគ​។​

​បើតាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​ជំនាញ បានឲ្យដឹងថា នៅក្នុង​ប្រតិ​ប​ត្ត​ការ​ខាងលើនេះ ដកហូត​បាន​ផលិតផល​ខូចគុណភាព​ចំនួន​១៤៥​មុខ = ៨៩៦​គីឡូក្រាម ក្នុងនោះ​មាន ម៉ាស៊ីន​វាយ​ប្តូរ​លេខ​កាលបរិច្ឆេទ​២​គ្រឿង (​ខូច ១​គ្រឿង​) Computer ១​គ្រឿង Hard Disk កាំ​មេ​រ៉ា​សុវត្ថិភាព ១​គ្រឿង និង​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន ៣​នាក់ យកមក​ធ្វើ​ការសាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប និង​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ និង​បានធ្វើ​កំណត់ហេតុ បិទ​ទីតាំង​អាជីវកម្ម​ជា​បណ្តោះអាសន្ន​ផងដែរ​។ ចំណែក​ជនជាតិ​ចិន​ទាំង​៣​នាក់​ខាងលើ ត្រួវបាន​សមត្ថកិច្ច​ជំនាញ បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕


ព័ត៌មានផ្សេងទៀត