រោគសញ្ញានៃជំងឺស្ទះពោះវៀនលើសត្វសុនក

05-03-2020 9:39 am 278

រោគសញ្ញានៃជំងឺនេះ រួមមាន ក្អួតចង្អោរច្រើន ។ ក្អួតជាសញ្ញាបង្ហាញប្រាប់ថា ស្ទះពោះវៀនផ្នែកខាងមុខ ។ ជាដំបូង សត្វក្អួតចេញចំណីដែលទើបលេបចូល បន្ទាប់មក ក្អួតចេញទឹកប្រមាត់ និងបន្ទាប់មក ក្អួតចេញវត្ថុផ្សេងៗទៀត ដែលមានក្លិនលាមក ។

លាមកក្តៀន ពោះរឹងដូចឈើ (ស្តវមានអារម្មណ៍ឈឺចាប់ខ្លាំង ស្ទាបប៉ះពោះសត្វឈឺ និងស្រែក) ។ ជើងទាំង៤មានលក្ខណៈលុត (ជើងមុខទាប ក្រោយខ្ពស់) ។ សត្វស្គម និងមានសភាពលឿងស្បែក ។ ក្តៀនជាសញ្ញាបញ្ជាក់ពីការស្ទះពោះវៀនធំ សត្វប្រឹងជុះ ចំកោងខ្នងបន្ទាប់មកស្រែក និងឈឺខ្លាំង ។ ប្រសិនបើប្រើម្រាមពិនិត្យតាមទ្វារធំ នោះវាមានការឈឺចាប់ ។ បើស្ទះដោយឆ្អឹង នោះលាមកមានពណ៌ឈាម ព្រោះឆ្អឹងកកិតរលាកចុងពោះវៀនធំ ។ ពោះវៀន រួញជាប់គ្នា ធ្វើឱ្យលាមកមានឈាម ។ រោគវិនិច្ឆ័យ ត្រូវធ្វើឡើងតាមរយៈ X-Ray ៕ 

ព័ត៌មានផ្សេងទៀត