ការព្យាបាលជំងឺរលាកពោះវៀន លើសត្វសុនក

05-03-2020 9:37 am 115

កំណត់ជំងឺឱ្យបានច្បាស់លាស់ (យកលាមកមកមើលក្នុងមីក្រូទស្សន៍ រកបរាសិត និងបណ្តុះមេរោគ) ។ បង្អត់ចំណី-ទឹក យ៉ាងហោច២៤ម៉ោង ។ បើវាស្រេកទឹក គួរផ្តល់ទឹកកកដុំ (២-៣កូនដុំ) ដើម្បីឱ្យវាលិទ្ធ ផ្សើមបំពង់ក ។ Phenobarbital ១-២ មក្រ/គក្រ រាល់៦-៨ម៉ោងម្តង ឬ Cholorpromazine ១-៦មក្រ/គក្រ ប្រើ១-៤ដង/ថ្ងៃ។ ប្រសិនបើបាត់បង់ជាតិទឹក ត្រូវប្រើសេរ៉ូម Lactate ringer ០.៩% ឬ Dextrose ៥% ។ Meperidine ត្រូវប្រើដើម្បីកាត់បន្ថយការឈឺចាប់ កម្រិតប្រើ ១០-២០មក្រ/គក្រ រាល់៦-៨ម៉ោងម្តង ។

ប្រសិនបើក្អួត ប្រើ Bismuth de sodium bicarbonate, Kaolin, pectin, acid tannin, Carbophos, Aluminum hydroxide ។ បើសង្ស័យថាមានការទន្រ្ទានចូលមេរោគ គួរផ្តល់ Sulfamide ឬ អង់ទីប្យូទិច ដូចជា Phtalyl sulfathiazole, Dihydrostre ptomycin, Chlortetra, Neomycin ។ ប្រសិនបើ វាកើតឡើងរួមជាមួយព្រូន គួរប្រើ Anti-parasite ផង ក្រោយ២៤ម៉ោង ឱ្យស៊ីចំណីរាវ (ទឹកសម្ល ទឹកដោះគោ) ហើយថ្ងៃបន្ទាប់ៗ ឱ្យស៊ីជាងនេះ បបរ បបរថ្លើម បបរស៊ុត ទឹកដោះម្សៅ ហើយជាបណ្តើរៗ ផ្តល់ចំណីធម្មតាវិញ កាលណាយើងឃើញរោគសញ្ញាមានសភាពប្រសើរឡើងវិញ ៕ 

ព័ត៌មានផ្សេងទៀត