រោគសញ្ញានៃជំងឺរលាកពោះវៀន លើសត្វសុនក

05-03-2020 9:36 am 162

រាក គឺជាសញ្ញាសំខាន់បំផុត ហើយវាតែងគួបជាមួយអាការៈក្អួត ប្រសិនបើវាមានទំនាក់ទំនងនឹងការរលាក Duodenum ឬក្រពះ ។ ប្រសិនបើរលាករាលដាលដល់ពោះវៀនធំ នោះសត្វបង្ហាញសញ្ញាឈឺចាប់ និងប្រឹងខ្លាំង ។

សត្វមានលាមករាវ ស្អុយ ពណ៌បៃតងចាស់ ឬខ្មៅ (ព្រោះហូរឈាមនៅផ្នែកខាងដើមពោះវៀនតូច បើសិនជាហូរឈាមផ្នែកខាងចុងពោះវៀនតូច នោះលាមកមានរំអិល និងមានពណ៌ផ្កាឈូក) ។

ករណីរលាកស្រួចស្រាល់ នោះពោះវារឹង សត្វមានអារម្មណ៍ថាឈឺ ពេលដែលសង្កត់ ។ បើយើងសង្កេតបន្ថែមលើសត្វ នោះយើងឃើញកន្ទុយជាមួយជើងទាំង៤ មានសភាពរលាកត្រង់ និងដេកដំទ្រៀល ឬជួនកាលមានសណ្ឋានដំរីលុត (ជើងមុខលុត ជើងក្រោយនៅតែឈរត្រង់) ៕ 

ព័ត៌មានផ្សេងទៀត