ការព្យាបាលជំងឺរលាកក្រពះ ពោះវៀន លើសត្វសុនក

05-03-2020 9:33 am 172

គួរបង្អត់ចំណី-ទឹក យ៉ាងហោច២៤ម៉ោង ។ បើវាស្រេកទឹក គួរផ្តល់ទឹកកកដុំ (១-៣ កូនដុំ) ដើម្បីឱ្យវាលិទ្ធ ។ ផ្តល់សេរ៉ូមប្រៃ ផ្អែម Barbiturate, Atropin ឬ Chlorpromazine គួរតែផ្តល់ដើម្បីកាត់បន្ថយស្ថានភាពក្អួត ។ Morphine ឬ Meperidine ប្រសិនអាច ត្រូវប្រើដើម្បីកាត់បន្ថយការឈឺចាប់ ។

បើសិនជាចង់ឱ្យក្រពះ រុញច្រានជាតិពុលមកក្រៅ គប្បីផ្តល់ទឹកដោះ (កាលណាមានភស្តុតាងបញ្ជាក់ថា វាស៊ីប៉ះជាតិពុល) ។ ក្រោយ២៤ម៉ោង ឱ្យស៊ីចំណីរាវ (ទឹកសម្ល ទឹកដោះគោ) ហើយថ្ងៃបន្ទាប់ៗ ឱ្យស៊ីច្រើនជាងនេះ ដូចជា បបរ បបរថ្លើម បបរស៊ុត ទឹកដោះម្សៅ ហើយជាបណ្តើរៗ ផ្តល់ចំណីធម្មតាវិញ កាលណាយើងឃើញរោគសញ្ញាមានសភាពប្រសើរឡើងវិញ ។

Dihydrostreptomycin ត្រូវបានគេនិយមប្រើ កាលណាជួបបញ្ហាឆ្លងមេរោគ ។ Kaolin Pectin អាចកាត់បន្ថយរលាកក្រពះបាន ។ Sousnitrate de Bismuth, NaHCO3, CaC03, ធ្យូង មានភារកិច្ចក្នុងការសម្លាប់មេរោគ និងបន្ថយអាស៊ីតក្រពះ ៕ 

ព័ត៌មានផ្សេងទៀត