រោគសញ្ញានៃជំងឺរលាកក្រពះ ពោះវៀន លើសត្វសុនក

05-03-2020 9:30 am 182

រោគសញ្ញានៃជំងឺនេះ រួមមាន ធ្វើឱ្យសត្វនឿយហត់ បោះបង់អាហារ ស៊ីផ្តេសផ្តាស មួល ក្តៀន ឬលាក លាមកស្អុយ ពណ៌លាមកប្រែប្រួលពីលឿង ទៅជាបៃតង ឬខ្មៅ ក្រហម ។ល។ សត្វស្រេកទឹក និងក្អួត តែងឃើញជានិច្ចក្រោយពេលស៊ីភ្លាម ឬផឹកភ្លាម ។

ករណីភ្នាសក្រពះរលាក ឬត្រូវបំផ្លាញច្រើន នោះបណ្តាលឱ្យសត្វក្អួត មិនចំពោះពេលណាឡើយ ។ កម្អួតមានឈាម ឬមានភ្នាសមាត់ ឬភ្នាសក្រពះ ។ សត្វមានអារម្មណ៍ឈឺខ្លាំង ពេលដែលសង្កត់ពោះ ។ កាលណារលាកក្រពះធ្ងន់ធ្ងរ នោះវាតែងគួបជាមួយរលាកពោះវៀនតែម្តង ម្យ៉ាងទៀត អាការៈនៃសត្វឧស្សាហ៍ស្ងាប ជាដើម ៕ 

ព័ត៌មានផ្សេងទៀត