លោក​ហ៊ុន សែន ឲ្យ​ផ្អាក​គម្រោង​សាងសង់​នានា រហូត​Covid-19 ផុត​រលត់​

05-03-2020 9:24 am 1737

​ក្នុង​ពិធី​បិទ​សន្និបាត​ក្រសួងសុខាភិបាល កាលពី​រសៀល​ថ្ងៃ​ទី​០៤ ខែ​មីនា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ឲ្យ​ផ្អាក​គម្រោង​សាងសង់​នានា ដែល​មិន​ទាន់​បើក​ការដ្ឋាន ដោយ​រង់ចាំ​ឲ្យ​បញ្ហា Covid-19 មានការ​ធូរស្បើយ​ពី​ការរីក​រាលដាល ។​

​តែ​យ៉ាងណា លោក​ហ៊ុន សែន មានប្រសាសន៍ថា សម្រាប់​ការបើក​ការដ្ឋាន​សាងសង់​ផ្លូវ ជាតិ​លេខ​១០ «​ពី​សំឡូត​, វាលវែង​, អូរ​សោម​, កោះកុង​» ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៩ ខែ​មីនា ខាងមុខនេះ មិន​ត្រូវបាន​ផ្អាក ឬ​ពន្យា​ពេល​នោះ​ទេ ពោល​ត្រូវធ្វើឡើង​តាម​ពេល​កំណត់ ដែល​លោក​នឹង​អញ្ជើញ​ជា​អធិបតីភាព​ផងដែរ​។​

​ជាមួយគ្នានេះ លោក​ហ៊ុន សែន បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ត្រូវ​ចេះ​ការពារ​ខ្លួន ដើម្បី​ទទួលបាន​សុខភាព​ល្អ​ប្រសើរ ជាជាង​ការភ័យខ្លាច ទោះបី​កម្ពុជា​មិនទាន់មាន COVID-19៕

ព័ត៌មានផ្សេងទៀត