លោក​ហ៊ុន សែន​៖ អាទិភាព​ចម្បង​របស់​កម្ពុជា​ពេលនេះ គឺ​រួមគ្នា​ប្រឆាំង​ជំងឺ​Covid-19

04-03-2020 6:47 pm 2634

​ថ្លែង​សុន្ទរកថា បិទ​សន្និបាត​សុខាភិបាល​លើក​ទី​៤១ នៅ​សណ្ធាគារ​សុខា នា​ថ្ងៃ​ទី​០៤ ខែ​មីនា​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មានប្រសាសន៍​លើកឡើង​ថា ការងារ​អាទិភាព​សំខាន់​ចម្បង​បំផុត​របស់​កម្ពុជា​នា​ពេល​នេះ គឺ​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល នៃ​ជំងឺ​ឆ្លងកូវី​ដ​-១៩ (​កូរ៉ូណា​)​។​

​លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ធ្លាប់​បាន​ស្នើ​ដល់​អ្នក​បង្ហោះ​ព័ត៌មាន​មិន​ពិត ពិសេស​ពាក់ព័ន្ធ​នឹង​ជំងឺ​Covid-19 នាំគ្នា​ធ្វើ​ព័ត៌មាន​ល្អ​(Good News) វិញ ដើម្បី​ផ្ដល់ជូនឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​។ លោក​ថា យើង​គួរ​ប្រយុទ្ធ​ជាមួយ​ជំងឺ​កូវី​ដ​១៩ កុំ​ប្រយុទ្ធ​ជាមួយ​ខ្ញុំ និង​មន្ត្រី​សុខាភិបាល ព្រោះ​គ្នា​នឿយ​ណាស់ គួរ​ជួយ​លើកទឹកចិត្ត​គ្នា ដែល​ខិតខំ​ធ្វើ​ការងារ  ហើយ​រួមគ្នា​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩​នេះ​៕


ព័ត៌មានផ្សេងទៀត