លោក​ហ៊ុន សែន​៖​​​ក្រៅពី​ក្រសួងបី​​ការចំណាយ​​​​ក្នុង​ស្ថាប័ន​​​ទាំងអស់​​​ត្រូវ​​កាត់បន្ថយ​​​​៥០​ភាគរយ

04-03-2020 5:29 pm 829
លោកហ៊ុន សែនពេលថ្លែងសុន្ទរកថាក្នុង​ពិធី​បិទ​សន្និបាតលើកទី៤១

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​លោក​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន​បាន​ថ្លែងថា ស្ថាប័ន​ទាំងអស់​ត្រូវ​កាត់បន្ថយ​ការចំណាយ​រហូតដល់​៥០​ភាគរយ ហើយ​មានតែ​ក្រសួង​បី​ប៉ុណ្ណោះ​គឺ​ក្រសួងការបរទេស ក្រសួង​ពាណិជ្ជកម្ម និង​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ដែល​ត្រូវ​កាត់បន្ថយ​ការចំណាយ​២៥​ភាគរយ​។ ការ​ថ្លែង​បែបនេះ​ធ្វើឡើង​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០ របស់​ក្រសួងសុខាភិបាល​លើក​ទី​៤១ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។ លោក​សង្កត់ធ្ងន់ថា ចំពោះ​ការចំណាយ​ទៅលើ​បៀវត្ស​មន្ដ្រីរាជការ​វិញ មិនមាន​ការកាត់បន្ថយ​នោះទេ​៕​

ព័ត៌មានផ្សេងទៀត