ចេកទុំ​និង​ទឹកឃ្មុំ​រួមបញ្ចូល​គ្នា ការពារ​និង​បន្ថយ​ភាព​ចាស់​លើ​ស្បែក​មុខ​

04-03-2020 3:03 pm 679

​ចេក​ទុំ ទឹកឃ្មុំ​និង​ប្រេង​អូ​លីវ មិន​ត្រឹមតែ​អាច​ទទួលទាន​ដោយផ្ទាល់ ដើម្បី​ចម្រើន​ផ្នែក​សុខភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកវា​ត្រូវបាន​យកមក​កែច្នៃ​ជា​ម៉ា​សលាប​លើ​ផ្ទៃមុខ ដើម្បី​ថែរក្សា​ការពារ​ផ្ទៃមុខ​ឲ្យ​តឹង​ណែន​ក្មេង​ជាង​វ័យ​ផងដែរ​។ សម្រាប់​ចេកទុំ​មិនមែន​គ្រាន់តែ​ជួយ​នៅក្នុង​ការផ្តល់​សំណើម​លើ​ស្បែក​មុខ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​អាចជួយ​ការពារ​ស្បែក​មុខ​របស់​អ្នក ពី​ការបំផ្លាញ​ដោយ​រ៉ាឌីកាល់​សេរី​ផងដែរ​។ ការណ៍​នេះ​វា​អាចជួយ​បន្ថយ​ភាព​ចាស់ ពោលគឺ​ស្នាម​ជ្រីវជ្រួញ​។ រីឯ​ទឹកឃ្មុំ​និង​ប្រេង​អូ​លីវ ផ្ទុក​សារធាតុ humectants និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​អាច​ជួសជុល​កោសិកា​ស្បែក​ដែល​ខូចខាត​ឲ្យ​រស់​រវើក​ឡើងវិញ​។​

​ដើម្បី​ទទួលបាន​ល្បាយ​ខាប់​ផ្សំ​ពី​ចេក​ទុំ ប្រេង​អូ​លីវ​និង​ទឹកឃ្មុំ អ្នក​គ្រាន់តែ​យក​ចេកទុំ​ពាក់កណ្តាល​ផ្លែ​កិន​ឲ្យ​ម៉ដ្ឋ ហើយ​បន្ថែម​ទឹកឃ្មុំ​និង​ប្រេង​អូ​លីវ​ចូល ច្របល់​ឲ្យចូល​គ្នា​សព្វ​ជាការ​ស្រេច​។ បន្ទាប់មក​យក​ល្បាយ​ខាប់​នេះ លាប​លើ​ផ្ទៃមុខ​និង​ក រក្សាទុក​១៥​នាទី​ចាំ​លាងជម្រះ​ចេញ​ជាមួយ​ទឹក​ក្តៅឧណ្ណៗ ដើម្បី​បិទ​រន្ធ​ញើស​។ ដើម្បី​ទទួលបាន​លទ្ធផល អ្នក​គួរ​ធ្វើបែបនេះ​ជារឿយៗ​រៀងរាល់​១​ឬ​២​ដង​ក្នុង​មួយ​សប្តាហ៍​៕

 ពាក្យគន្លឹះ  សម្រស់ចេកទុំ

ព័ត៌មានផ្សេងទៀត