អ៊ីរ៉ង់​ដោះលែង​អ្នកទោស​៥៤,០០០​នាក់ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​វីរុស​កូរ៉ូណា​

04-03-2020 10:07 am 270

​អ៊ីរ៉ង់​បានសម្រេច​ដោះ​លេង​អ្នកទោស​ចំនួន​៥៤,០០០​នាក់ ឲ្យនៅ​ក្រៅ​ពន្ធនាគារ​បណ្តោះអាសន្ន ដែលជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល នៃ​ការឆ្លង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​នៅក្នុង​ពន្ធនាគារ ដែលមាន​មនុស្ស​ច្រើន​។ អ្នកនាំពាក្យ​តុលាកា​រលោក Gholamhossein Esmaili បាន​ប្រាប់​អ្នកកាសែត​ថា ទណ្ឌិត​ដែល​ធ្វើតេស្ត​រក​មិនឃើញ​វីរុស​កូរ៉ូណា ត្រូវបាន​អនុញ្ញាតឲ្យ​នៅក្រៅព​ន្ធនា​គារ​បណ្តោះអាសន្ន​។ ដោយឡែក អ្នកទោស​ដែលមាន​កម្រិត​ទោស​ធ្ងន់ធ្ងរ និង​ដែល​ផ្តន្ទាទោស​ជាង​៥​ឆ្នាំ មិនត្រូវ​បាន​អនុញ្ញាតឲ្យ​នៅក្រៅ​ឃុំ​ដូច​អ្នកទោស​ផ្សេង​ទៀតឡើយ​។ 

​គួរ​ជម្រាបជូន​ថា មកទល់ពេលនេះ​នៅ​ប្រទេស​អ៊ីរ៉ង់​មាន​មនុស្ស​ឆ្លង​វីរុស​កូរ៉ូណា​ជាង​២​ពាន់​នាក់ និង​ស្លាប់​ជិត​៨០​នាក់ ហើយ​អ៊ីរ៉ង់​ជា​ប្រទេស​ទី​ពីរ​បន្ទាប់ពី​ចិន ដែលមាន​មនុស្ស​ស្លាប់​ច្រើនជាងគេ​។​

ព័ត៌មានផ្សេងទៀត