ព្យុះ​Tornado​ផ្ដាច់​ជីវិត​មនុស្ស​២៥​នាក់​នៅ​ភាគខាងត្បូង​សហរដ្ឋអាមេរិក​

04-03-2020 9:05 am 204

​មនុស្ស​យ៉ាង​ហោច​ណាស់ ២៥​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយ​គ្រោះធម្មជាតិ​បង្ក​ពី​ព្យុះ​Tornado ដែល​បាន​វាយប្រហារ​រដ្ឋ​Tennessee ភាគខាងត្បូង​សហរដ្ឋអាមេរិក​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​AFP នៅ​ថ្ងៃ​ទី​០៤ ខែ​មីនា ឆ្នាំ​២០២០​នេះ​។​

​ក្រៅពី​សម្លាប់​មនុស្ស​ព្យុះ​កំណាច​នេះ​បាន​បំផ្លិចបំផ្លាញ​លំនៅឋាន និង​កាត់ផ្ដាច់​ចរន្តអគ្គិសនី​ជាច្រើន​ម៉ោង​នៅ​តំបន់​រងគ្រោះ​។ ជាមួយគ្នានេះ​លោក​ដូណាល់​ត្រាំ ប្រធានាធិបតី​អាមេរិក បាន​ប្រកាស​ថា​លោក​នឹង​ចុះ​ទៅ​កាន់​តំបន់​ដែល​រង​ការខូចខាត​ពី​សំណាក់​ព្យុះ​Tornado​។ 

​គួរ​ជម្រាប​ថា ការវាយប្រហារ​របស់​ព្យុះ​Tornado ស្របពេល​ដែល​សហរដ្ឋ​អាមេរិក​កំពុង​រៀបចំ​នូវ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​គណបក្ស​ប្រជាធិបតេយ្យ​ក្នុងរ​ដ្ឋ​ទាំង​១៤​ចុងក្រោយ ហើយ​ក្នុងនោះ​មាន​រដ្ឋ​Tennessee មួយ​ផង​ដែរ​៕

ព័ត៌មានផ្សេងទៀត