លោក​ហ៊ុន សែន សំណូមពរ​អ្នកសិល្បៈ​កុំ​ស្លៀក​សិច​ស៊ី និង​ជេរ​គ្នា​តាម​facebook

03-03-2020 6:32 pm 463

​ថ្លែង​ក្នុង​ពិធី​វប្បធម៌​ជាតិ​លើក​ទី​២២ នា​ថ្ងៃ​ទី​០៣ ខែ​មីនា​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​សំណូមពរ​២​ចំណុច ពី​សិល្បៈករ សិល្បៈការិនី​៖ 

១.​ប្រមុខ​រដ្ឋាភិបាល សំណូមពរ អ្នកសិល្បៈ​ទាំងអស់ មិនគួរ​ស្លៀកពាក់​សិច​ស៊ី​ហួស​ហេ​ត​ុពេក ព្រោះ​ធ្វើឲ្យ​បាត់បង់​តម្លៃ​ជា​ស្ត្រីខ្មែរ​។​

២. លោកនាយក​រដ្ឋមន្ត្រី សំណូមពរ យ៉ាងទទូច សុំ​កុំ​ជេរ​ប្រមាថ​គ្នា នៅតាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ដែល​ជា​ទង្វើ​មិន​គប្បី​នោះឡើយ​។ លោកនាយក​រដ្ឋមន្ត្រី​ថា បើសិន​មាន​បញ្ហា​រឿង​អ្វីមួយ គួរ​ទូរស័ព្ទ​រក​គ្នា​ដើម្បី​ដោះស្រាយ មិនមែន​ជេរ​បញ្ចោរ​គ្នា ជា​សាធារណៈ​បែបនេះ​ទេ​៕

ព័ត៌មានផ្សេងទៀត