លោក​ហ៊ុន សែន ខឹង​ជនជាតិ​សិង្ហ​បុរី​ម្នាក់​ដែល​ប្រមាថមើលងាយ​របាំ​ខ្មែរ​

03-03-2020 6:13 pm 2631

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្រតិកម្ម និង​ចាត់ឲ្យ ក្រសួងមហាផ្ទៃ និង​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​ស​សន៍ ហាម​មិន​ឲ្យ​បុគ្គល​ជា​ជនជាតិ​សិង្ហ​បុរី​ម្នាក់ ដែល​ជា​គ្រូ​ហុងស៊ុយ មកជាន់​ទឹកដី​កម្ពុជា​ឡើយ ប្រសិនបើ​មិន​សុំ​ទោស​ជា​សាធារណៈ បន្ទាប់ពីបានប្រមាថមើលងាយដល់របាំខ្មែរ​។​

​ប្រមុខ​រដ្ឋាភិបាល បញ្ជាក់ថា គ្រូ​ហុង ស៊ុយ ជនជាតិ​សាំង​ហ្កា​ពួរនេះ បាន​យក​របាំ​ព្រះ​រាជ្យទ្រព្យ មក​ធ្វើ​ពិធីបួងសួង​របស់ខ្លួន ដោយ​ឲ្យ​អ្នករាំ​របាំ រាំ​នៅ​ពីក្រោយ​ខ្នង របស់​គ្រូ​ហុងស៊ុយ​រូបនេះ ដែល​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ចាត់ទុកថា ជា​ទង្វើ​ប្រមាថ ដល់​កម្ពុជា ពិសេស​ដល់​ព្រះ​រាជវង្ស​។​

លោកហ៊ុន សែន មាន​ប្រសាសន៍​ថា នេះ​មិនមែន​ជា​​ជម្លោះ​​រវាង​​រដ្ឋាភិបាល ​​ជាមួយ​​នឹងរដ្ឋាភិបាល​​នោះ​​ទេ គ្រាន់វាជារឿង​​បុគ្គល​​ចំពោះ​​តែគ្រូហុងស៊ុយ ​​ជាជនជាតិ​សិង្ហបុរីនេះ​​​តែប៉ុណ្ណោះ។​​

​ប្រតិកម្ម​លោកនាយក​រដ្ឋមន្ត្រី ធ្វើឡើង​នៅក្នុង​ឱកាស​ដែល​លោក​អញ្ជើញ ក្នុង​ពិធី​អបអរសាទរ​ទិវា «​វប្បធម៌​ជាតិ ៣​មីនា​» លើក​ទី​២២ និង​ជួបជុំ​សំណេះសំណាល ពិសា​បាយ​សាមគ្គី​ជាមួយ​សិល្បករ សិល្បការិនី រួម​ជាមួយ​ពិធី​បិទ​មហោស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស នៅ​កោះ​ពេជ្រ នា​ថ្ងៃ​ទី​០៣ ខែ​មីនា​នេះ​៕

ព័ត៌មានផ្សេងទៀត