រៀបការ​ជាមួយ​សាច់ញាតិ​ឯង កូន​កើតមក​អាចមាន​ជំងឺមហារីក​ឆ្អឹង​

03-03-2020 4:56 pm 472

​ជំងឺមហារីក​ឆ្អឹង​កើត​ចំពោះ​កុមារ​តាំងពី​កំណើត​មកម្ល៉េះ ដោយ​យើង​អាច​សំគាល់​មើល​បាន​ថា កុមារ​មាន​ផ្ទុក​ជំងឺ​នេះ​ឬ​អត់ នៅពេល​កុមារ​មាន​អាយុ​៣​ឆ្នាំ​។ រោគសញ្ញា​ដំបូង​អាច​បង្ហាញឡើង​តាមរយៈ​កុមារ​នោះឯង​ឧស្សាហ៍​ឈឺ ដូចជា ក្តៅខ្លួន​កម្តៅ​ពី​៣៧​ទៅ​៣៨​អង្សា​សេ មិនសូវ​លូតលាស់​ល្អ ស្គម និង​ស្លេកស្លាំង និង​ឧស្សាហ៍​ឈឺ​សន្លាក់​។ ជំងឺ​នេះ​អាច​កើត​នៅ​សន្លាក់​ដូចជា​ស្មា ជង្គង់ គន្លាក់​ជើង និង​ត្រគាក ប៉ុន្តែ​សន្លាក់​ដែល​កើត​ញឹកញាប់​ជាងគេ គឺ​សន្លាក់​ស្មា​។ ជំងឺ​នេះ​បង្កឡើង​ដោយសារតែ​កត្តា​សំខាន់ៗ​មួយចំនួន ដូចជា ដំណពូជ​, ម្តាយ​បរិភោគ​អាហារ​ដែល​ផ្ទុក​សារធាតុ​គីមី​អំឡុងពេល​ពរ​ពោះ​, កត្តា​វិទ្យុសកម្ម ហើយ​ការរៀប​អាពាហ៌ពិពាហ៌​ជា​មួយសា​ច់​ញាតិ​ខ្លួនឯង ក៏​ជា​កត្តា​សំខាន់​មួយ ដែល​បណ្តាលឲ្យ​កូន​កើតមក​ជាមួយ​ជំងឺមហារីក​ឆ្អឹង​នេះ​ផងដែរ​។​

​សូម​ស្តាប់​ការលើកឡើង​ពី​លោក​វេជ្ជបណ្ឌិត​ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​មនុស្ស​ចាស់ កុមារ​និង​ទារក​នៃ​បន្ទប់​ពិគ្រោះ​និង​ព្យាបាល​ជំងឺ​មេត្តា​សំណង់​១២ តាមរយៈ​កិច្ចសម្ភាសន៍​ដែល​រៀបចំ​ដោយ​អ៊ុន សុខ​ឡា នៅក្នុង​វេដេអូ​ខាងលើ​!

ព័ត៌មានផ្សេងទៀត