Juventus​​កំពុង​តាមដាន​​កីឡាករ​​ព្រោះ​​ធ្លាប់​លេង​​ជាមួយក្លឹប​​មាន​កីឡាករ​​ឆ្លង​វីរុស​​កូរ៉ូណា​

02-03-2020 5:13 pm 374
ក្រុមកីឡាករJuventus

​ក្លឹប​បាល់ទាត់​យក្ស​របស់​អ៊ីតាលី​JUVENTUS ដែលមាន​រហស្សនាម​ថា​សេះបង្កង់ បាន​លុបចោល​រាល់​ការហ្វឹកហាត់​របស់ខ្លួន​ទាំងអស់ ហើយ​ដាក់​កីឡាករ​ស្ថិតក្រោម​ការតាមដាន ដោយសារ​បារម្ភ​ខ្លាច​សមាជិក​ក្រុម​ឆ្លង​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​។ ការសម្រេច​ដូច្នេះ​បន្ទាប់ពី​ក្រុម​U23​របស់​JUVENTUS ធ្លាប់បាន​ប្រកួត​ជា​មួយក្រុម​Pianese ដែល​ក្រុម​នេះ​បាន​ធ្វើតេស្ដ​រកឃើញថា​មាន​កីឡាករ​បីនាក់​និង​អ្នកគ្រប់គ្រង​ម្នាក់​ឆ្លង​វីរុស​កូរ៉ូណា​។ 

​ក្រុម​U23​របស់​JUVENTUS​តម្រូវឲ្យ​ស្នាក់នៅ​ក្នុងផ្ទះ​មិនអា​ចចេញ​ក្រៅ​បានឡើយ រហូតដល់​ថ្ងៃទី​០៨​មីនា​ប្រសិនបើ​គ្មានអ្វី​កើតឡើង​ទេ​ទើប​អាច​ចេញ​ក្រៅ​បាន​។ ចំណែក​ឈុត​ធំ​របស់​JUVENTUS​ក៏​កំពុង​ស្ថិតក្រោម​ការតាមដាន​យ៉ាង​យកចិត្ដទុកដាក់​ដូច​គ្នា ក្នុងនោះ​មាន​កីឡាករ​Cristiano Ronaldo​ផងដែរ ដោយសារតែ​សមាជិក​មួយចំនួន​នៃ​U23​របស់​JUVENTUS ត្រូវ​ហាត់​ជាមួយ​ឈុត​ធំ​ជាប្រចាំ​។ មូលហេតុ​នេះហើយ​ទើប​ក្លឹប​សម្រេច​ផ្អាក​ការហ្វឹកហាត់​បណ្ដោះអាសន្ន​។ គួរ​បញ្ជាក់ថា ពេលនេះ​នៅ​ប្រទេស​អ៊ីតាលី​មាន​មនុស្ស​ឆ្លង​វីរុស​កូរ៉ូណា​ចំនួន​១,៦៩៤​នាក់ និង​ស្លាប់​ចំនួន​៣៤​នាក់​៕​

ព័ត៌មានផ្សេងទៀត