២១​ក្នុងចំណោម​​៣០​ទីក្រុង​​ក្នុង​ពិភពលោក​​ដែល​គុណភាព​​ខ្យល់​​អាក្រក់​ជាងគេ​​គឺ​នៅ​ឥណ្ឌា​

02-03-2020 3:47 pm 311
រូបភាព​ទីក្រុង​របស់ឥណ្ឌា​​ដែល​រង​ការវាយប្រហារ​ពីខ្យល់​អាក្រក់

​ជាថ្មី​ម្ដងទៀត​ប្រទេស​ឥណ្ឌា​បាន​ឈរ​នៅ​ចំណាត់ថ្នាក់​កំពូល នៃ​បញ្ជី​ទីក្រុង​ដែលមាន​គុណភាព​ខ្យល់​អាក្រក់​បំផុត​នៅលើ​លោក​។ ទីក្រុង​ចំនួន​២១​នៃ​ទីក្រុង​៣០​លើ​ពិភពលោក ដែលមាន​គុណភាព​ខ្យល់​អាក្រក់​បំផុត គឺ​នៅ​ក្នុងប្រទេស​ឥណ្ឌា​។ នេះ​បើ​យោងតាម​របាយការណ៍​ដែល​បាន​ចងក្រង​ស្ដីពី គុណភាព​ខ្យល់​ពិភពលោក​ឆ្នាំ​២០១៩(IQAir AirVisual's 2019 World Air Quality Report) ដែល​ក្នុងនោះ​ទីក្រុង​របស់​ឥណ្ឌា​ចំនួន​៦​ស្ថិតក្នុង​លំដាប់​កំពូល​ទាំង​១០(top ten)​។​

​គួរ​បញ្ជាក់ថា យោងតាម​អង្គការ​សុខភាព​ពិភពលោក ការបំពុល​ដោយ​ខ្យល់អាកាស​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ទូទាំង​ពិភពលោក​ប្រមាណ​៧​លាន​នាក់​ក្នុង​មួយឆ្នាំ​។ ភាគច្រើន​ស្លាប់​ដោយសារ​ការកើនឡើង​នូវ​ជំងឺ​សរសៃឈាម​បេះដូង មហារីក និង​ការឆ្លង​មេរោគ​ផ្លូវដង្ហើម​៕

 ពាក្យគន្លឹះ  ឥណ្ឌាគុណភាពខ្យល់

ព័ត៌មានផ្សេងទៀត