កូរ៉េខាងជើង​បាញ់​សាកល្បង​អាវុធ​ថ្មី​របស់​ខ្លួន​ទៀត​ហើយ​

02-03-2020 11:31 am 268

យោធា​ប្រទេស​កូរ៉េខាងត្បូង​បានបញ្ជាក់​ថា កូរ៉េ​ខាងជើង​បាន​បាញ់​តេស្ត​អាវុធ​ថ្មី​របស់​ខ្លួន​ជា​ថ្មី​ទៀត​ហើយ នៅ​ថ្ងៃ​ចន្ទ ទី​០២ ខែ​មីនា ឆ្នាំ​២០២០​នេះ ខណៈ​ប្រភេទ​របស់​អាវុធ​ថ្មី​នេះ​ពុំទាន់​បាន​បញ្ជាក់​ច្បាស់​នៅឡើយ​។ នេះ​បើ​ដកស្រង់​ការផ្សាយ​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​Reutes នៅ​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០២០​។​

​ការបាញ់​សាកល្បង​អាវុធ​ថ្មី​សម្រាប់​ឆ្នាំ​២០២០​របស់​កូរ៉េ​ខាងជើង​នេះ កំពុង​ធ្វើឲ្យ​ពិភពលោក​មានចម្ង​ល់​យ៉ាង​ខ្លាំង ដោយសារ​ប្រទេស​នានា​នាំ​គ្នា​ទប់ស្កាត់​ជា​មួយ​វីរុស​កូរ៉ូណា ឬ​COVID-19  ដោយឡែក​កូរ៉េខាងជើង​បែរជា​សាក​អាវុធ​ថ្មី​ទៅ​វិញ​។ ជាមួយគ្នានេះដែរ កូរ៉េខាងត្បូង​កំពុង​តាមដាន​ទៅ​លើ​ការសាកល្បង​ដ៏​គួរឲ្យភ្ញាក់ផ្អើ​លរបស់​កូរ៉េខាងជើង​នេះ​។​

​សូមបញ្ជាក់​ថា កូរ៉េខាងជើង​ធ្លាប់​ត្រូវបាន​អង្គការសហប្រជាជាតិ​ព្រមាន​រួច​ហើយ​ទាក់ទង​ទៅ​នឹង​ការបាញ់​សាកល្បង​មី​ស៊ី​ល​។ យ៉ាងណាមិញ ការបាញ់​សាកល្បង​អាវុធ​ថ្មី​ពី​សំណាក់​កូរ៉េខាងជើង​នេះ កើតឡើង​ក្រោយ​ពី​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង បានសម្រេច​ពន្យារ​ពេល​នៃ​ការធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​កាលពី​ពេល​ថ្មីៗ​នេះ​។ មូលហេតុ​នៃ​ការពន្យារពេល​ដោយសារ​បញ្ហា​វីរុស​COVID-19 ដែល​កំពុង​រាលដាល​លើ​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​។​

​គួរ​ជម្រាប​ថា កូរ៉េខាងជើង​កំពុង​បង្កើន​សមត្ថភាព​លើ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង​បាន​ធ្វើឲ្យ​ពិភពលោក​មាន​ការព្រួយបារម្ភ ស្របពេល​ដែល​មហាអំណាច​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​កុំមុយនីស្ត​មួយ​នេះ​។ តួ​យ៉ាង​បើទោះបីជា​ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស​កូរ៉េខាងជើង និង​អាមេរិក បាន​ជួប​ចរចា​គ្នា​ជា​ច្រើនលើក​ច្រើនសារ​ក៏ពិតមែន តែ​បញ្ហា​បង្ក​ពី​នុយក្លេអ៊ែរ​​នៅ​តែ​អូសបន្លាយ​រក​ដំណោះស្រាយ​មិន​បាន​នៅឡើយ​នោះទេ​៕

 ពាក្យគន្លឹះ  កូរ៉េខាងជើងអាវុធ

ព័ត៌មានផ្សេងទៀត